បណ្តាញសង្គម

វៀតណាម ភូមា ត្រូវ​ជម្រុះ ខណៈ ថៃ ជា​ប្រទេស​តែ​១​គត់​ក្បែរ​ខាង​កម្ពុជា ឡើង​បាន​ខ្ពស់​ជាងគេ

កម្មវិធីប្រកួត Miss Universe 2020 បាន និងកំពុងដំណើរការដោយរកឃើញវគ្គ ១០ចុងក្រោយហើយ ដោយក្នុងនោះ ថៃជាប្រទេសតែ១គត់ក្នុងតំបន់អាស៊ាន និងក្បែរខាងកម្ពុជា បានជាប់ឆ្លងចូលវគ្គនេះ

ខណៈ វៀតណាម និងភូមាត្រូវបានជម្រុះហើយ។ គិតត្រឹមម្សិលមិញ កម្មវិធីប្រកួតសម្រស់របស់ចក្រវាឡ បានរកឃើញបេក្ខភាពសម្រាប់វគ្គ ២១នាក់ចុងក្រោយ ដែលក្នុងគេមានបេក្ខភាពពីតំបន់អាស៊ានក្បែរខាងកម្ពុជាចំនួន ៣ប៉ុណ្ណោះ ត្រូវបានជ្រើសរើស មាន ថៃ វៀតណាម និងភូមា។

ក្រៅពីនេះ ហ្វីលីពីន ឥណ្ឌូណេស៊ី ប្រទេសក្នុងតំបន់អាស៊ានក៏ត្រូវបានជម្រុះដូចគ្នា។ ដោយឡែកបេក្ខភាពរបស់កម្ពុជា រ៉េត សារីតា មិនបានជាប់ចូលក្នុងវគ្គនេះទេ។ តែឥឡូវ បេក្ខភាពរបស់ប្រទេសថៃ បានឈានចូលទៅវគ្គ ១០នាក់ចុងក្រោយហើយ រួមជាមួយបេក្ខភាពមកពីអាមេរិកឡាទីន និងអាស៊ីជាដើម។ ប៉ុន្តែមកដល់វគ្គ ៥នាក់ចុងក្រោយ ថៃក៏ត្រូវបានជម្រុះដូចគ្នា យ៉ាងណា គេជាប្រទេសក្នុងតំបន់អាស៊ានតែ១គត់ដែលបានមកដល់វគ្គនេះ៕

ដកស្រង់ពី៖ Sabay