បណ្តាញសង្គម

Aum Patchrapa ជាកំពូលតារាល្បីបន្ទាប់ ដែលព្រមទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ

នៅមួយរយៈចុងក្រោយនេះមានតារាៗបានទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ជាបន្តបន្ទាប់មានក្នុងនោះក៏មានកំពូលតារាប្រចាំប្រទេស Chompoo Araya ដែរ

ដោយមិនរួញរាក្នុងការចាក់ឡើយ ព្រោះនេះជាជាវិធីមានប្រសិទ្ធភាពបំផុតដែលអាចទប់ទល់នឹងជំងឺសាហាវនេះបាន បន្ថែមពីលើការការពារផ្សេងៗ។ ដោយឡែក ពេលនេះក៏ដល់ពេល Aum Patchrapa កំពូលតារាស្រីលំដាប់ A ម្នាក់ទៀតរបស់ថៃ ក៏បានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺនេះដែរ កាលពីថ្ងៃទី១៨ ខែឧសភាម្សិលមិញ ជាមួយនឹងក្រុមគ្រួសារ។

នេះ បើតាមការបង្ហាញផ្ទាល់របស់ Aum លើ Instagram។ ទោះជាបង្ហាញថាខ្លួនពិតជាបានទៅចាក់វ៉ាក់សាំង ប៉ុន្តែតារាស្រីរូបនេះមិនបានទម្លាយថាខ្លួន ចាក់វ៉ាក់សាំងប្រភេទណានោះទេ។ ប៉ុន្តែទោះជាយ៉ាងណា នេះក៏ជាសញ្ញាមួយដែល បង្ហាញក្នុងន័យលើកទឹកចិត្តឲ្យគ្រប់គ្នាទៅចាក់តាមការគួរ ព្រោះវាពិតជាមានសារសំខាន់ និងអាចក្លាយជារនាំងការពារដ៏មានឥទ្ធិពលប្រឈមនឹងមេរោគឆ្លងកូវីដ៕

ដកស្រង់ពី៖ Sabay