បណ្តាញសង្គម

ស្រី​ស្អាត ឈុន រក្សា លេច​វត្តមាន​នៅ ខ្នង​ផ្សារ ស្រប​ពេល​រដូវ​នេះ​ ទេសភាព​ស្អាត​ខ្លាំង!

តំបន់កម្សាន្តខ្នងផ្សារ ផ្ដើមពេញនិយមតាំងពីឆ្នាំមុន ប៉ុន្តែបានស្ងប់ស្ងាត់មួយរយៈក្រោយឆ្លងកាត់រដូវប្រាំងដ៏ហួតហែង។ មកដល់ពេលនេះ ខ្នងផ្សារ ផ្ដើមមានប្រជាប្រិយភាពឡើងវិញទៀតហើយ ស្របពេលគេឃើញសិល្បករបានលេចវត្តមានហូរហែ។

រក្សា ក្លាយជាតារាស្រីទី១សម្រាប់ដំណើរកម្សាន្តទៅតំបន់ ខ្នងផ្សារ នៅឆ្នាំនេះ ខណៈឆ្នាំមុន គេឃើញលោក ប៉ែន ចំរុង ភិន សុដាលីស និងមិត្តភ័ក្ដិ ព្រមទាំងក្រុមការងារផលិតកម្ម Galaxy Navatra បានទៅដល់។ កាលនោះ Galaxy បានផលិតបទចម្រៀងមួយបទច្រៀងដោយ ខេម និង សីម៉ា មានចំណងជើងថា "ចង់សុំ Wifi” ថែមទៀតផង។

ក្រោយមកបទនេះ ទទួលបានការពេញនិយមយ៉ាងខ្លាំងមានអ្នកចូលទស្សនាជាង ៣០លានដង និងក្លាយជាបទពេញនិយមបំផុតទាំង៥របស់ផលិតកម្មសម្រាប់ឆ្នាំ ២០២០ ថែមទៀតផង។ សកម្មភាពទាំងនេះរបស់ ក្រុមសិល្បករ បានជួយមួយផ្នែកក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ធម្មជាតិរបស់យើងទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ៕

តោះ...ទស្សនាកម្សាន្តអារម្មណ៍ទាំងអស់គ្នា!

ដកស្រង់ពី៖ Sabay