បណ្តាញសង្គម

រួសរាន់ឡើង! នាឡិកាដៃអន្តរជាតិល្បី ១២ ម៉ាកកំពុងដាក់លក់បញ្ចុះតម្លៃនៅផ្សារទំនើបអ៊ីអន១

បច្ចុប្បន្នជំងឺកូវីដ-១៩ នៅកម្ពុជាហាក់បានថមថយខ្លះៗ នេះក៏ដោយការចូលរួមអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនពីអ្នកគ្រប់គ្នា នូវវិធានការដាក់ចេញពីរាជរដ្ឋាភិបាល។

បន្ទាប់ពីត្រលប់ទៅស្ថានភាពល្អប្រសើរជាងមុនបន្តិច សង្កេតឃើញថា គ្រប់ស្ថាបន័ផ្សេងៗនៅតែបន្តអនុវត្តវិធានការពារបានខ្ជាប់ខ្ជួនតឹងរឹងជាងមុន ជាពិសេស គឺនៅតាមផ្សារទំនើបផ្សេងៗក្នុងរាជធានីភ្នំពេញ។

ក្នុងនោះផងដែរ ផ្សារទំនើប អ៊ីអន១ គឺជាផ្សារមួយក្នុងចំណោមផ្សារដទៃមានការរៀបចំការពារបានល្អ ធានាបានសុវត្ថិភាពខ្ពស់ជូនភ្ញៀវ ខណៈដែលវិធាននៃការការពារប្រព្រឹត្តទៅដោយរលូននោះ ការមានដាក់តាំងបង្ហាញនូវម៉ាកនាឡិកាដៃអន្តរជាតិ មកពីអ៊ឺរ៉ុបនិងអាមេរិកជាមួយប្រូម៉ូសិនយ៉ាងច្រើនសន្ធឹកសន្ធាប់។

បើតាមសម្ដីបញ្ជាក់ពីតំណាងក្រុមហ៊ុន Watch Empire ដែលជាក្រុមហ៊ុនសហការរៀបចំការដាក់តាំងនោះបានឲ្យដឹងថា៖ «នាឡិកាដៃគ្រប់ម៉ាកគ្រប់ម៉ូដកំពុងដាក់តាំងនោះសុទ្ធសឹងតែជាម៉ាកល្បីៗ គ្រប់មជ្ឈដ្ឋានពីសំណាក់អ្នកនិយមហ្វេសិនទាន់សម័យទូទាំងពិភពលោក ក្នុងនោះមាន ១២ ផលិតផលជាពិសេសគឺម៉ាក Fossil, Michael Kors , Elle , Diesel កំពុងឆក់យកបេះដូងអ្នកប្រើប្រាស់គ្រប់រូប។»

ក្រុមហ៊ុនក៏បានបន្ថែមទៀតថា សម្រាប់នាឡិកាដៃស្ថិតនៅក្នុងចង្កោម Fossil Group ក៏មានប្រូម៉ូសិន «ទិញមួយថែមមួយ» និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់រើសម៉ូដបានតាមចិត្តដោយមិនកំណត់ថែមទៀតផង ។

ដូចនេះសម្រាប់អតិថិជនដែលត្រូវការនាឡិកាដៃទាន់សម័យនោះ គួរកុំរំលងឱកាសដ៏ពិសេសនេះ សូមអញ្ជើញទៅផ្សារទំនើបអ៊ីអន១ មើលការដាក់តាំងបង្ហាញ ឬធ្វើការកុម្មង់តាមរយៈ អនឡាញ ក្រុមហ៊ុនក៏ផ្ដល់សេវាកម្មដឹកជញ្ជូនដូចគ្នា ។ រួសរាន់ឡើងកម្មវិធី នឹងបញ្ចប់ក្នុងសប្ដាហ៍ក្រោយនេះហើយ៕

ដកស្រង់ពី៖sabay