បណ្តាញសង្គម

«Youth With You» ត្រូវរំសាយចោលទាំងស្រុងទាំងមិនទាន់ចប់ ក្រោយរដ្ឋាភិបាលចិនចេញបម្រាមថ្មីប្រចាំប្រទេស

កម្មវិធីប្រកួតជ្រើសតារាថ្មី «Youth With You» ដែលមាន Chris Lee, Lisa (BLACKPINK)

ជាគ្រូបង្វឹករាំ, Ronghai Li គ្រូបង្វឹកច្រៀង Wiber Pan ជាគ្រូបង្វឹករ៉េបត្រូវរំសាយចោល ទាំងកម្មវិធីមិនទាន់ចប់ ដោយសារតែរដ្ឋាភិបាលចិនដាក់បម្រាមដាច់ខាតចំពោះកម្មវិធីប្រកួត ជ្រើស Idol ទាំងអស់។ កម្មវិធី «Produce 101» Version ចិន គឺ «Youth With You» កំពុងតែទទួលបានការគាំទ្រខ្លាំងក្លាបំផុតនាពេលបច្ចុប្បន្ន ហើយក៏កាន់តែល្បីស្របពេលមាន Lisa (BLACKPINK) ជាគ្រូបង្វឹកញ៉ាំងឲ្យកម្មវិធីកាន់តែមានភាពស្រស់បំព្រង។

ឈានចូលឆ្នាំថ្មី កម្មវិធីនេះមកដល់រដូវកាលទី ៣ហើយ ដោយបានរកឃើញតារាជើងថ្មីពោរពេញទៅដោយទេពកោសល្យជាច្រើន។ ប៉ុន្តែជាអកុសល កម្មវិធីក៏មកត្រូវជួបបញ្ហានាពេលថ្មីៗនេះ មុនកម្មវិធីបញ្ចប់ នោះក៏ព្រោះតែរដ្ឋាភិបាលចិន សម្រេចដាក់បម្រាមចំពោះគ្រប់កម្មវិធីប្រកួតជ្រើសតារាថ្មីទាំងអស់។

ហេតុដូចនេះទើបកម្មវិធី «Youth With You» រដូវកាលទី៣នេះ ត្រូវឈានដល់ទីបញ្ចប់ ដោយមិនបានចាក់ផ្សាយឲ្យគ្រប់គ្នាបានដឹង។ នេះបានសេចក្ដីថា បេក្ខជនដែលជា Idol ទាំងនោះ ក៏មិនបានចេញមុខ Debut បានដែរ។ អ្វីដែលបានកើតឡើងនេះ ពិតជាបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រទាំងអស់បំផុត ព្រោះកម្មវិធីនេះចំនួននៃការគាំទ្រមិនតិចទេ ហើយវាពិតជាមានសន្ទុះខ្លាំងនៅមួយរយៈចុងក្រោយ ប៉ុន្តែបែរជាត្រូវអាក់ខានទៅវិញ៕

ដកស្រង់ពី៖ Sabay