បណ្តាញសង្គម

គម្រោងត្រូវ Comeback របស់ TXT ថ្ងៃនេះត្រូវរំសាយចោល ក្រោយក្រុមការងារម្នាក់ឆ្លងកូវីដ

គម្រោងដែលត្រូវ Comeback របស់ TXT ត្រូវរំសាយចោល បន្ទាប់ពីរកឃើញថាសមាជិកម្នាក់របស់ ក្រុមការងារមានផ្ទុកមេរោគ COVID-19។

បើយោងតាមការចេញផ្សាយរបស់ Big Hit Music បានឲ្យដឹងថា គម្រោងបង្ហាញការសម្ដែងដំបូងរបស់ TXT ដែលគ្រោងធ្វើនៅថ្ងៃទី៣១ ខែឧសភានេះ ត្រូវបានរំសាយហើយ ដោយសារតែមានក្រុមការងារម្នាក់ បានធ្វើតេស្ត និងចេញលទ្ធផលថាបានឆ្លងមេរោគ COVID-19។

«យើងសូមជម្រាបជូនដំណឹងអ្នកទាំងអស់គ្នាថា មានការផ្លាស់ប្ដូរទាក់ទងនឹង កម្មវិធីសម្ដែង “The Chaos Chapter: Freeze” របស់ TXT។ ក្រុមការងារម្នាក់ដែលត្រូវចូលរួមរៀបចំការសម្ដែងរបស់ TXT ត្រូវបានទទួលលទ្ធផលបញ្ជាក់ថា បានឆ្លងមេរោគ COVID-19 កាលពីថ្ងៃទី៣០ ខែឧសភា។

ដូចនេះ វាពិតជាមានការពិបាកក្នុងការដំណើរការសម្រាប់ការរៀបចំ កម្មវិធីដែលធ្វើនៅថ្ងៃទី៣១ ខែឧសភា។ សមាជិក TXT វិញមិនទាន់ទទួលបានស្នើរឲ្យធ្វើតេស្តរកមេរោគ COVID-19 ពីមន្ត្រីសុខាភិបាលនៅឡើយទេ ប៉ុន្តែពួកគេបានធ្វើតេស្តដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិដោយខ្លួនឯង ហើយលទ្ធផលចេញមកគឺអវិជ្ជមានទាំងអស់គ្នា។

នៅថ្ងៃទី៣០ ខែឧសភា សមាជិកទាំងអស់ក៏បានធ្វើតេស្ត PCR ដែរ ហើយពួកគេកំពុងរង់ចាំលទ្ធផល» នេះជាការបញ្ជាក់របស់ Big Hit Music៕

 

ដកស្រង់ពី៖ Sabay