បណ្តាញសង្គម

ក្លាយ​ជា​ការ​ពិត​ហើយ​! ​វៀតណាម​ តម្រូវ​ឲ្យ​មាន​កម្មវិធី​ Vaccine Passport ​មុន​ឡើង​យន្ត​ហោះ​

Invalid Domain Name កាលពីរសៀលថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០២១ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ទើបនឹងចុះកិច្ចព្រមព្រៀងជាមួយ IATA សមាគមជើងហោះហើរអន្តរជាតិ ឬ International Air Transport Association ដើម្បីដំណើរការដាក់ឲ្យប្រើប្រាស់កម្មវិធី Vaccine Passport នឹងចាប់ផ្តើមពីខែមិថុនា នេះតទៅ។

កម្មវិធី Vaccine passport គឺជាកម្មវិធីទូរសព្ទដៃមួយ សម្រាប់ផ្ទុកព័ត៌មានផ្ទាល់ខ្លួនអំពីការចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល។

កម្មវិធីនេះ នឹងក្លាយជាឯកសារផ្ទាល់ខ្លួនថ្មីមួយទៀតបន្ថែមពីលើ លិខិតឆ្លងដែនដែលអ្នកកំពុងកាន់នៅដៃ មុននឹងឡើងយន្តហោះ។ កម្មវិធីនេះមានទាំងគុណសម្បត្តិនិងគុណវិបត្តិ ដែលរដ្ឋាភិបាលសឹងតែគ្រប់ប្រទេសកំពុងគិតដល់ ថាគួរមានឬក៏អត់? លោក Le Hong Ha ជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់រៀតណាមខាងលើ និយាយថា៖ «នាពេលនេះ យើងក្លាយជាសមាជិកដាក់ឲ្យប្រើប្រាស់កម្មវិធី Vaccine Passport ផ្លូវការហើយ គោលបំណងចម្បងរបស់យើងគឺធ្វើយ៉ាងណាធានាសុវត្ថិភាពជូនអ្នកដំណើរទាំងអស់ មិនថាមធ្យោបាយមួយណាក៏ដោយ។»

ប្រភពព័ត៌មានពីគេហទំព័រ VN express បានរំលេចឲ្យដឹងថា មកទល់បច្ចុប្បន្ន IATA Travel Pass នេះមានក្រុមហ៊ុនអាកាសចរណ៍ច្រើនជាង ៣០ មកហើយក្នុងនោះប្រទេសអាស៊ី ២ មុនគេគឺ សឹង្ហបុរី និងវៀតណាម។ តំបន់ប៉ែកអុឺរ៉ុបមាន អេស្តូនី និងអ៊ីស្រាអែល រីឯប៉ែកឡាទីន មានប្រទេសប៉ាណាម៉ា។

បន្ទាប់ពីវីរុសបំប្លែងខ្លួនថ្មី រកឃើញបណ្ដាលឲ្យករណីឆ្លងថ្មីកើនឡើងខ្លាំងមួយសប្ដាហ៍ក្រោយនេះ ដំណឹងថ្មីបំផុតពីសារព័ត៌មានក្នុងស្រុកវៀតណាម បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ Hanoi's Noi Bai ប្រកាសផ្អាកឈប់ទទួលភ្ញៀវបរទេសទាំងអស់ ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៧ ខែមិថុនានេះ ជាគោលការណ៍បណ្ដោះអាសន្នសិន៕

ដកស្រង់ពី៖sabay