បណ្តាញសង្គម

តិចច្រឡំប្រុសជប៉ុនមកពីណា! គ្រាន់តែ វណ្ណដា បង្ហាញម៉ូតសក់ថ្មីភ្លាមស្រីៗបាក់ចិត្តស្រឹបដូចត្រូវស្នេហ៍

មិនប្លែកមិនសង្ហារធ្វើម៉េចហៅថាកំពូលតារាចម្រៀងរ៉េប វណ្ណដា គ្រាន់តែប្ដូរម៉ូដសក់ថ្មីភ្លាមផ្អើលអស់ មហាជន ជាពិសេសនារីៗលង់ស្នេហ៍មិនតិចនាក់ទេ ជាមួយម៉ូដសក់ពណ៌មាស សក់កើលស្បែកក្បាល ពីតារាប្រុសសាក់ពេញខ្លួនរូបនេះ។

ឆ្លងចូលខែថ្មីភ្លាម តារារ៉េបវ័យក្មេងម្ចាស់បទ” Time to Rise “ វណ្ណដា មិនធ្វើឱ្យអ្នកគាំទ្រសុំាំភ្នែកជា មួយរសជាតិ Style ប្រចាំខ្លួនតារាប្រុសតូចល្អិតរូបនេះបានផ្លាស់ប្ដូររូបរាងសង្ហារប្លែកភ្នែកស្មានតែ តួជប៉ុន ជាមួយសក់ខ្លីកើលក្បាលលេងពណ៌មាសភ្លឺ មើលទៅទាក់ទាញខ្លាំងមែនទែនជាទម្រង់មុខ និងរូបរាង ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រលង់ដកចិត្តមិត្តរួច។

អាចនិយាយបានថា វណ្ណដា ជាសិល្បៈករជំនាន់ក្រោយមួយរូបដែលមានសន្ទុះខ្លាំងបំផុតក្នុងវិស័យ សិល្បៈពីមួយជំហ៊ានទៅមួយជំហ៊ាន ដោយសារតែសមត្ថភាព ទេពកោសល្យ និងភាពច្នែប្រឌិតខ្ពស់ របស់លោកទើបគ្រប់បទចម្រៀងរបស់លោកផលិតចេញមកទទួលស្គាល់ស្នាដៃល្អ និងទទួលបានការ គាំទ្រពីមហាជនគ្រប់ស្រទាប់។

ដោយឡែកក្រៅពីមានទេពកោសល្យខ្ពស់ និពន្ធចម្រៀង និងរ៉េបស្ទាត់ ជំនាញ វណ្ណដា ក៏ពូកែលេង Style សម្លៀកបំពាក់ Swag Swag សង្ហារមិនធម្មតាប៉ុន្មានដែរ៕

 

ដកស្រង់ពី៖ Sabay