បណ្តាញសង្គម

មាន​រឿង​អី? ជនជាតិ​ថៃ​ម្នាក់​ផ្ដាំ​មក​ក្មួយ​ស្រី ដេនី ក្វាន់ គឺ​ប្អូន​ស្រី ល្អ​ហួស កុំ​អោយ​ធ្វើ​ដូច​តារា​ថៃ

ក្មួយស្រី ដេនី ក្វាន់ គឺប្អូនស្រី ល្អហួស បានធ្វើឲ្យមានការរំជើបរំជួលក្នុងចំណោមអ្នកគាំទ្រជនជាតិថៃ ដែលពួកគេភាគច្រើនបានលើកសរសើរពីប្អូនស្រីថា

ល្អទាំងព្រម ទាំងទេពកោសល្យ រូបសម្បត្តិ និងកិរិយាមាយាទ ខណៈមានជនជាតិថៃម្នាក់ផ្ដាំថា កុំអោយ ល្អហួស ធ្វើរឿងមួយដូចតារាថៃ។ ត្បិតថាមិនទាន់ចូលប្រឡូកសិល្បៈពេញលេញ ប៉ុន្តែក្មួយស្រី ដេនី ក្វាន់ គឺប្អូនស្រី ល្អហួស អាចឆក់យកការគាំទ្រខ្លាំងទាំងនៅកម្ពុជា និងប្រទេសថៃ។

ការគាំទ្រទាំងនោះ មកតាមរយៈការដែលនាងតែងចេញច្រៀង Cover បទចម្រៀងជាច្រើនបង្ហោះលើយូធូប។ បទ "ស្រឡាញ់កំលោះស្រុកឯង" ដែលច្រៀង២ភាសា ខ្មែរ-ថៃ បានឆក់យកការគាំទ្រពីអ្នកតាមដាននៅប្រទេសថៃជាច្រើន ដែលពួកគេពេញចិត្តលើកុមារីកម្ពុជាយ៉ាងខ្លាំង។

តាការបកប្រែរបស់ឆាណែល "Rean Thai with May" បានឲ្យដឹងថា អ្នកគាំទ្រជនជាតិថៃខ្លះ សរសើរ ល្អហួស ពីការច្រៀងជាភាសាថៃតាមរយៈបទចម្រៀងខាងលើថាសំឡេងសំឡេងគួរឲ្យស្រឡាញ់។ អត្តចរិតមើលទៅសុភាពថ្លៃថ្នូរគួរឲ្យចូលចិត្ត ឯរូបក៏ស្អាតកម្ររកបាន ដែលអ្នកខ្លះថា នាងមានរូបរាងដូចតារាថៃ២ដួង គឺ Bella និង Yaya ។

អ្នកខ្លះបានថែមទាំងសួររកមុខឪពុកម្ដាយរបស់ ល្អហួស ថែមទៀត ថាមានមុខមាត់បែបណា ទើបបានកូនស្រីស្រស់ស្អាតយ៉ាងនេះ។ ពួកគេលើកឡើងថា ពួកគេលង់ស្នេហ៍ជាមួយកុមារីរបស់កម្ពុជារូបនេះហើយ ហើយពួកគេជឿថា ល្អហួស និងក្លាយជាតារាដ៏ល្បីនាថ្ងៃអនាគតទាំងនៅកម្ពុជា និងអាចដល់ប្រទេសថៃថែម។

ជាមួយគ្នា ជនជាតិម្នាក់បាន ផ្ដាំថា ល្អហួស មានអំណោយផលពីធម្មជាតិទាំងព្រម សម្ផស្សស្រស់ស្អាតខ្លាំងណាស់ ដូច្នេះហើយ សូមកុំឲ្យធ្វើដូចតារាថៃ ពោលគឺសូមកុំអោយទៅធ្វើការកែសម្ផស្ស។ ជនជាតិថៃរូបនេះ អះអាងថា តារាថៃមួយចំនួនមានរូបសម្រស់ស្អាតសុខៗ ស្រាប់តែទៅកូរ៉េកែសម្ផស្ស ពេលត្រឡប់មកវិញ សម្រស់មិនស្រស់ស្អាតទាក់ទាញដូចមុន។ ដូច្នេះហើយ ល្អហួស ដែលមានភាពស្រស់ស្អាតខ្លាំងពីធម្មជាតិហើយ សូមកុំធ្វើដូចតារាថៃទាំងនោះ។

 

 

ដកស្រង់ពី៖ Sabay