បណ្តាញសង្គម

ស្រី​ស្អាត ហេង ចន្ថា ដែល​ធ្លាប់​តែផូរផង់​ស្ទើរ​គ្រប់​ពេល ស្រាប់​ចេញ​មុខ​លើក​នេះ មុខ​ឡើង​ស្លេក!

កាលពីថ្មីៗនេះអតីតបវរកញ្ញា Miss Grand Cambodia 2016

ហេង ចន្ថា ត្រូវបានអ្នកគាំទ្រសួរនាំ ជាច្រើនជុំវិញរឿងនាងមានផ្ទៃពោះ បន្ទាប់ពីនាងបង្ហោះរូបភាពមានសភាពស្លេកស្លាំង ជាពិសេស ហាក់ឡើងគីឡូខ្លាំងជាងមុន ជាហេតុធ្វើឱ្យមហាជនសង្ស័យថានាងមានផ្ទៃពោះ។

តម្រុយខាងលើ បន្ទាប់ពីតារាម៉ូដែល និងតារាសម្ដែងរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅក្នុង IG របស់ខ្លួន ដែលគេឃើញថា តារាស្រីរូបនេះ មានរូបរាងខុសប្លែកពីពេលមុនៗ ដែលពេលចេញមុខមកម្ដងៗ គឺនាងស្អាតផូរផង់គ្រប់ពេល។ ប៉ុន្តែមកលើកនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់។

ពួកគេថា ចន្ថា ហាក់មានសាច់មានឈាមជាងមុន ឯមុខមាត់ គឺមិនមានលាបក្រែមថែមម្សៅអ្វីឡើយ។ បែបនេះមាន អ្នកខ្លះចោទសួនាងចំៗរឿងនាងមានផ្ទៃពោះ ដោយផ្អែកលើរូបសម្រស់នាងអន់ថមថយជាងមុនបន្តិច ពោលគឺមានសភាពស្លេកស្លាំង និងមានសាច់ច្រើនជាងមុនបន្តិច។

ដោយឡែកបន្ទាប់ពីអ្នកសួសំនួរចាក់ដោតបែបនេះ ចន្ថា មិនទាន់ចេញបកស្រាយនៅឡើយទេខណៈ អ្នកគាំទ្រជាច្រើនកើតការសង្ស័យលើរូបនេះ ដូច្នេះយើងនឹងបន្តរងចាំការបកស្រាយចម្លើយពិតរបស់ សមីខ្លួន។ រម្លឹកផងដែរថា ហេង ចន្ថា ជាអតីតបវរកញ្ញា Miss Grand Cambodia 2016 ហើយនាពេលបច្ចុប្បន្ន នាងជាតារាសម្ដែងមួយរូបផងដែរ។

ក្រោយពីចាយរាង ដ៏ស្អាតផូរផង់ កាលពីឆ្នាំ២០១៩ មានព័ត៌មានថា នាងបានសម្រេចចិត្តភ្ជាប់ពាក្យហើយ ហើយគូស្នេហ៍ឈ្មោះ ប៉ាច រ៉ូណា។ បន្ទាប់ពីដំណឹងភ្ជាប់ពាក្យនោះមក ចន្ថា ក៏ស្ងាត់ឈឹងពីសិល្បៈ ដោយទើបតែចេញមុខលើកឡើកនេះមានសភាពខុសពីមុន ដែលធ្វើឲ្យមន្ទិលថា នាងអាចគភ៌ទៅហើយក៏មិនដឹង៕

ដកស្រង់ពី៖ Sabay