បណ្តាញសង្គម

បន្ទាប់​ពី​ស្រែក​អន់ចិត្ត​នឹង​ពានរង្វាន់​គ្មាន​ន័យ យឿន ពិសី បង្ហាញ​ប្រភព​ចំណូល​មួយ​ដែល​ជួយ​ជីវភាព​លោក​បាន​ខ្លះ

ម្ចាស់ជយលាភីលេខ១ក្នុងកម្មវិធី Cambodia Got Talent ឆ្នាំ២០១៥ យឿន ពិសី ដែលទើបតែទម្លាយចេញនូវរឿងរ៉ាវឈឺចាប់ ដោយខ្លួនមិនសូវមានទីផ្សារការងារសិល្បៈដូចតារាដទៃអស់រយៈពេលប្រមាណ៥ឆ្នាំ

បានប្រាប់Sabay នៅថ្ងៃទី៨ ខែមិថុនា ថា បើទោះបីជាមិនទាន់មានឱកាសចេញច្រៀង តែបច្ចុប្បន្នលោកមានប្រភពចំណូលមួយដែលអាចជួយទ្រទ្រង់ជីវភាពលោកបានខ្លះ។ ក្រោយពី យឿន ពិសី ទម្លាយថាពានរង្វាន់លេខ១គ្មានន័យជាមួយនឹងទឹកភ្នែកសស្រាក់កាលពីប៉ុន្មានថ្ងៃមុននោះ ក៏នៅតែមិនទាន់មានម្ចាស់កម្មវិធី ឬSponsor ណាម្នាក់មកទាក់ទងលោកដើម្បីច្រៀងនៅឡើយដែរ។

ដូច្នេះលោកសម្រេចថានឹងបន្តកម្មវិធីច្រៀងតាមសំណូមពររបស់ប្រិយមិត្តទៀត ដោយដាក់បង្ហាញគណនីABA ផ្ទាល់ខ្លួនរបស់លោកនៅលើScreen ប៉ុន្ដែលោកបញ្ជាក់ថា នេះមិនមែនជាការសុំទាន ឬស្រែកសុំជំនួយនោះទេ គឺជាទឹកចិត្តសប្បុរសជន។ យឿន ពិសី៖"ចំណូលហ្នឹង...មិនអាចយកទៅធ្វើមានបានអីកើតទេបង គឺបានតែម៉ារស់ៗ។

ខ្ញុំមិនចង់និយាយអីវែងឆ្ងាយទៀតទេ ព្រោះណាមួយវាគាប់ជួននឹងបញ្ហាកូវីដផង តែម្ចាស់កម្មវិធីមួយៗគេយកតែតារាស្អាតៗ ហើយកាយវិការបាន តែបើដូចខ្ញុំគឺចប់...ពេលនេះមានតែច្រៀងតាមLive ហ្នឹងហើយ"។ យឿន ពិសី បានចាប់ផ្ដើមចូលស្ទូឌីយោ ហើយបើកការLive តាមទូរស័ព្ទដោយនិយាយពីនេះពីនោះ និងច្រៀងតាមសំណូមពររបស់ប្រិយមិត្តដែលចូលComent ឬទស្សនាការLiveរបស់លោកក្នុង១ដងរយៈពេល១ម៉ោងកន្លះ។

លោកតែងតែធ្វើការLiveយ៉ាងតិច៤ដង ក្នុង១ខែ ហើយនៅលើPage របស់លោកនោះគឺមានដាក់គណនីABA ដោយសរសេរថា"ចូលរួមSupport ខ្ញុំបាទក្នុងការLive តាមរយៈABA 002 025 112៕

ដកស្រង់ពី៖ Sabay