បណ្តាញសង្គម

ផ្ទះ​បុរាណ​សោះ​បុក​គ្រឹះ​ដូច​វីឡា​៣​ជាន់...ដល់​ពេល​នាយ​ពាក់មី បង្ហើប​តម្លៃ​សង់​ផ្ទះ​ឲ្យ​ម្ដាយ​ក្មេក​ទើប​ភ្ញាក់ផ្អើល

តារាកំប្លែងល្បីឈ្មោះប្រចាំនៅស្ថានីយទូរទស្សន៍CTN លោក ចែម ចាន់រ៉ា ហៅនាយពាក់មី បានចំណាយលុយផ្ទាល់ខ្លួន ដើម្បីសង់ផ្ទះក្បឿងបុរាណដ៏ប្រណីត១ខ្នងជូនឪពុក-ម្ដាយក្មេក នៅអ្នកលឿង ខេត្តព្រៃវែង។

នាយពាក់មី ដែលជាមេជាងក្នុងការសង់ផ្ទះនេះផ្ទាល់បានប្រាប់Sabay ថា ការចំណាយទាំងអស់គឺជាបន្ទុករបស់លោក និងភរិយា។ យពាក់មី និងភរិយា ព្រមទាំងឪពុក-ម្ដាយក្មេក បានធ្វើពិធីក្រុងពាលី ឬសុំទឹកសុំដីដើម្បីសង់ផ្ទះនេះកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។

បើតាមនាយពាក់មី ផ្ទះនេះត្រូវចំណាយពេលសាងសង់យូរបន្តិចដោយសារតែស្ថានភាពទីតាំងសាងសង់មានទឹកលិចនៅរដូវវស្សាដែលលំបាកដល់ការសាងសង់ ឬដឹកសម្ភារៈសំណងចូល។ នាយពាក់មី៖"រឿងតម្លៃមិនទាន់បានគិតលម្អិតនៅឡើយទេអូន...តែរង្វង់១០ម៉ឺន ឬក្រោម១០ម៉ឺន(ដុល្លារ)។

យើងមើលគ្រាន់តែបុកគ្រឹះក្នុង១រណ្ដៅ៤ដើម ហើយជម្រៅ៤ម៉ែត្រ បើធ្វើផ្ទះវីឡាបានបីជាន់ណោះ តែនៅនេះដីខ្សាច់ ដីទន្លេ...ខ្ញុំអត់សូវទុកចិត្ត ដើម្បីការពារប្រាក់ស្រុត"។ តារាកំប្លែងរូបនេះ បញ្ជាក់ថា ឪពុក និងម្ដាយក្មេករបស់លោកចង់បានផ្ទះថ្មីយូរមកហើយតែមិនហ៊ានប្រាប់កូន ទើបពេលនេះលោក និងភរិយាបំពេញបំណងរបស់គាត់។

ផ្ទះនេះ គឺលោកមើលគំរូតាមYoutube និងកែច្នៃរចនាបទដោយខ្លួនឯងខ្លះ ដើម្បីមើលទៅឲ្យកាន់តែស្អាត។ ផ្ទះនេះ ជាប្រភេទផ្ទះឈើបុរាណប្រក់ក្បឿងស្រកាលេញ៕

ដកស្រង់ពី៖ Sabay