បណ្តាញសង្គម

CL ជា​តារា​កូរ៉េដំបូង​បង្អស់ ​ក្លាយជា​តារាគ្របមុខ​របស់​ទស្សនាវដ្ដីអាល្លឺម៉ង់ “032c”

ទស្សនាវដ្ដីអាល្លឺម៉ង់ “032c” ចេញផ្សាយ ២ដងប៉ុណ្ណោះ ក្នុង ១ឆ្នាំ គឺនៅរដូវក្ដៅ និងរដូវរវងា ហើយក៏ជាទស្សនាវដ្ដី ដែលបានចាប់យកសកម្មភាពថ្មី និងល្បីៗបំផុតពីក្នុងវិស័យ Fashion ព្រមទាំងសិល្បៈផ្សេងទៀត។

តារាមួយចំនួនដែលបានក្លាយជាតារាគ្របមុខរបស់ទស្សនាវដ្ដីនេះ កាលពីមុនៗមានតាំងពី Tom Cruise, Rihanna និង Kristen Steward ជាដើម។ ជាក់ស្ដែងលេខថ្មីដែលមាន CL ជាតារាគ្របមុខនៅពេលនេះ ចេញផ្សាយកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។

ក្នុងរូប CL គ្រងឈុតក្រហម លើផ្លូវក្នុងទីក្រុងសេអ៊ូល ជាមួយនឹងសក់សេះក្រាស់។ អ្នកតំណាងម្នាក់ពីទស្សនាវដ្ដី "032c” បាននិយាយថា «ពីកំពូលតារា K-Pop ពេលនេះ CL បានវិវត្តទៅជារាជិនីរ៉េបទោលម្នាក់ហើយ។ បើទោះបីបន្ទាប់ពីជំនាន់នៅជាក្រុម នាងក៏នៅតែបន្តលេងខ្លួនតាមបែប High Class ក្នុងភាពជាអ្នកដឹកនាំយ៉ាងពិតប្រាកដ»។

យ៉ាងណាមិញ CL ក៏នឹងត្រៀមខ្លួនក្នុងការបង្ហាញអាល់ប៊ុមថ្មី ហើយក៏នឹងត្រូវមមាញឹកក្នុងនាមជា Producer របស់កម្មវិធីប្រកួត «Super Band 2» របស់ទូរទស្សន៍ JTBC៕

ដកស្រង់ពី៖ Sabay