បណ្តាញសង្គម

ផ្ទុះ​ភ្នំភ្លើង​មួយ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ប្រទេស​ស៊ី​លី

ភ្នំភ្លើង VILLARRICA ស្ថិតនៅភាគ ខាងត្បូងប្រទេសស៊ីលី ចាត់ទុកជាភ្នំភ្លើង សកម្មមួយនៅ អាមេរិកខាងត្បូង បានផ្ទុះកាលពី ថ្ងៃទី៣ មីនា នាំឱ្យមានការជម្លៀស មនុស្សចេញជា ច្រើនពាន់នាក់ តែពុំបង្កការ ខូចខាតនោះឡើយ ។

ការប្រកាសអាសន្ នកម្រិតខ្ពស់បំផុត ពណ៌ក្រហមបាន ត្រូវធ្វើនាវេលាម៉ោង ៣ទៀបភ្លឺ ម៉ោងក្នុងស្រុកនៅ ជុំវិញភ្នំភ្លើង នេះដោយការ ប្រកាសអាសន្ន នេះរក្សាទុក រយៈពេល២៤ម៉ោង។ ប៉ុន្តែការផ្ទុះនេះ ជាលើកដំបូង ចាប់តាំងពី ១៥ឆ្នាំមកហើយ បានបញ្ឈប់ទៅវិញ ប៉ុន្មាន ម៉ោងក្រោយមក។

រូបភាពតាម ទូរទស្សន៍បង្ហាញ ពីការហៀរកំអែ ភ្នំភ្លើងពណ៌ក្រហម និងពណ៌មាស ព្រមទាំងការបញ្ចេញ ផេះរបស់ភ្នំភ្លើង VILLARRICA ហើយ មានពពកផ្សែងខ្មៅ យ៉ាងក្រាស់ហុយចេញ។ អាជ្ញាធរបន្លឺ ស៊ីរ៉ែនប្រកាសអាសន្ន មុនពេលបញ្ចេញ កំអែភ្នំភ្លើង ។ការជម្លៀសមនុស្ស ចេញ ប្រព្រឹត្តទៅដោយ ស្ងៀមស្ងាត់៕

ដកស្រង់ពី៖ កោះសន្តិភាព