បណ្តាញសង្គម

មក​ដល់​ពេល​នេះ​ទើប​ចេញ​រឿង! តាមពិត ឌី សូនីតា មានកូនភ្លោះ!

តារាសម្តែង អ្នកនាង ឌី សូនិតា ដែលប្រិយមិត្តបានដឹងរួចមកហើយថា នាងមានស្នេហាលាក់បាំង ជាមួយលោក អាឡិច ហ្សូរ៉ា ដែលជាដៃគូរសម្តែងរួមគ្នា រហូតមានផ្ទៃពោះមុនរៀបការ

ដោយគ្មាននរណាម្នាក់បានដឹងឡើយ រហូតមកដល់ឥឡូវនេះ អ្នកនាងទទួលបានចំណងដៃកូនស្រីមួយយ៉ាងស្រស់ស្អាតនិងគួរឲ្យខ្នាញ់ទៀតផង ។ នៅមុននេះបន្តិច អ្នកនាង ឌី សូនិតា បានបង្ហោះរូបភាពកូនស្រីរបស់ខ្លួន១សន្លឹកនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលហ្វេនរបស់នាង បានកាត់ត រួចហើយផ្ញើរមកឲ្យនាង ដោយកាត់តជារូប២ដូចគ្នា មើលទៅហាក់បីដូចជាកូនភ្លោះអីច្ចឹង ។

ដោយនឹករលឹកនិងស្តាយផងនោះ នាងបានសរសេរសារ ដោយអមជាមួយនិងការនឹករលឹកចំពោះកូន១ផ្សេងទៀត ដែលមិនបានរស់នៅជាមួយ ។ អ្នកនាង ឌី សូនិតា បានបញ្ជាក់ថា អ្នកនាងនឹកកូនមួយទៀត ដែលគាត់មិនបាននៅ ព្រោះកាលនាងពរពោះនោះ មិនមែនមានតែកូន១នោះទេ តាមពិតនាងពពោះកូនភ្លោះ តែកូនមួយទៀតបានបាត់បង់ជីវិតទៅហើយ ។

ក្នុងនោះដែរ អ្នកនាង មិនបានបញ្ជាក់ទេថា កូនដែលនាងនឹកនោះជាកូនប្រុសរឺកូនស្រី ។ អ្នកនាងបានបន្ថែមថា បើកូនមួយទៀតរស់នៅ មិនដឹងជាល្អយ៉ាងណាទេ ។

ដកស្រង់ពី់ Sabay