បណ្តាញសង្គម

តិច​និក​ផ្តល់​ចម្លើយ​ឱ្យ​អតិថិជន​តាម​E-mail ដ៏​ជោគជ័យ

ការផ្តល់ចម្លើយ ដល់ដៃគូជំនួញតាមរយៈ E-mail គឺជាទិដ្ឋភាពដ៏មាន សារសំខាន់មួយក្នុង ការរក្សាភក្តីភាព របស់អតិថិជន ហើយថែមទាំងជាការ បើកឱកាសនៅថ្ងៃអនាគត ជាមួយនឹងពួកគាត់ដែរ ។ សូមណែនាំវិធីសាស្ត្រផ្តល់ចម្លើយ ឱ្យអតិថិជនតាម E-mail ដ៏ជោគជ័យដូចតទៅ ៖

១-អានខ្លឹមសារ E-mail របស់អតិថិជន ដោយប្រុងប្រយ័ត្ន ។ ចៀសវាងចាប់ផ្តើម រៀបចំពាក្យឆ្លើយតប តាមតែអំពើចិត្ត មុននឹងទទួលបាន ពាក្យចុងក្រោយបំផុត នៃការឆ្លងឆ្លើយគ្នា ជាមួយនៃគូជំនួញរូបនោះ ។

២-ពិចារណានូវសំណួរ ឬក្តីកង្វល់ទាំង ការសង្កត់ធ្ងន់និង ការកំណត់សេចក្តី នៅក្នុងអត្ថបទនៃ E-mail របស់អតិថិជន ។ ពេលខ្លះអតិថិជន អាចបញ្ចេញនូវទស្សនៈ ផ្ទាល់ពីអ្វីដែលពួកគាត់ ចង់បានឬចង់និយាយ ខណៈវេលាក្រៅពីនេះ ពាក្យពេចន៍របស់ពួក គាត់អាចនឹងបន្លុយ ពីក្តីបារម្ភបន្ថែម ។ ដូច្នេះ លោកអ្នកត្រូវ ធ្វើសេចក្តីព្រាងនូវ អ្វីដែលគួរតែកត់ សម្គាល់ឬបញ្ជាក់ ដោយផ្ទាល់ និងអ្វីដែលអាចកាន់តែ ចាំបាច់ក្នុងការធ្វើឱ្យច្បាស់លាស់មុន នឹងអាចផ្តល់នូវ ចម្លើយផ្សេងៗ ។

៣-ទទួល E-mail របស់អតិថិជនឱ្យ បានលឿនបន្តិច តាមដែលអាច ធ្វើទៅបាន ខណៈក្រុមហ៊ុនខ្លះ ប្រើប្រាស់ប្រព័ន្ធឆ្លើយតប ដោយស្វ័យប្រវត្តិទទួល E-mail បានរហ័សទាន់ចិត្ត ។

៤-បង្កើតការរំពឹង ទុកនូវហេតុផល ដែលអាចទទួលយក បានសម្រាប់ការឆ្លើយតប ជាមួយនឹងចម្លើយផ្សេងៗ ។ បណ្តាក្រុមហ៊ុន ជាច្រើនមាន គោលការណ៍ឆ្លើយតប E-mail ក្នុងកិច្ចជំនួញ រហូតដល់ទៅ២៤ម៉ោងក៏មាន ។ ដូចនេះត្រូវច្បាស់ថា អតិថិជនរបស់ លោកអ្នកដឹងថា ពេលណាការឆ្លើយតប អាចត្រូវបានគេរំពឹង ថានឹងមានហេតុផល អាចទទួលយកបាន ។

៥-កត់សម្គាល់ឱ្យ ច្បាស់លាស់អំពី ខ្លឹមសារនៃប្រធានបទ នីមួយៗនៅក្នុង E-mail របស់អតិថិជន ។

៦-សួរនូវសំណួរ ក្នុងន័យបញ្ជាក់ ឱ្យច្បាស់លាស់ ។

៧-ស្នើនូវ ដំណោះស្រាយមួយចំនួន ។ ប្រសិនជាអតិថិជន ចង់បានអ្វីមួយដែល មិនអាចធ្វើទៅរួច កុំព្យាយាមគ្រាន់តែ តបនៅក្នុងន័យ បដិសេធឱ្យសោះ ពោល គឺលោកអ្នកបញ្ចេញ នូវដំណោះស្រាយ តាមដែលអាចធ្វើទៅបានជូូនពួកគាត់ នោះប្រាកដជាធ្វើ ឱ្យមានការចាប់ អារម្មណ៍ជាជាង ការឆ្លើយទាំងត្រដាប ត្រដួសនូវចម្លើយអវិជ្ជមាន ។

៨-ថ្លែងអំណរគុណ អតិថិជនចំពោះ E-mail និងការឆ្លងឆ្លើយ នៃកិច្ចការនោះ ។ ជាការពិតណាស់ E-mail គឺវាអាចមាន ខ្លឹមសារវែងអន្លាយ ហើយមានការ ពន្យល់ក្បោះក្បាយ ។ ពេលអតិថិជនចំណាយ ពេលផ្ញើវាមានន័យថា ពួកគាត់កំពុងផ្តល់ ឱកាសឱ្យលោកអ្នក ពុះពារដោយស្រាយ រាល់ឧបសគ្គផ្សេងៗ និងពង្រឹង ទំនាក់ទំនងទៀតផង។ ដូច្នេះលោកអ្នកត្រូវ តែធ្វើវាឱ្យបាន ប្រាកដប្រជានូវអ្វី ដែលជាកម្មវត្ថុ ក្នុងអត្ថបទនោះ ម្យ៉ាងទៀត លោកអ្នកគួរតែ ស្វែងរកមធ្យោបាយ ដើម្បីផ្តល់នូវចម្លើយ ដ៏ខ្លីនិងមានខ្លឹមសារ ពេញលេញក៏ប្រសើរដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព