បណ្តាញសង្គម

ពិធីសូត្រមន្ត មង្គលការ អ្នកឧកញ៉ា គិត ម៉េង និង ស្រីតូច ចំណាន

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥នេះ មហាសេដ្ឋី សម្បូរដុល្លារ អ្នកឧកញ៉ា គិត ម៉េង និងភរិយា រូបស្រស់ អ្នកនាង ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន បានចាប់ផ្តើម ប្រារព្ធពិធី ក្រុងពាលី និងសូត្រមន្ត ដោយមានវត្តមាន ដ៍ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា និង លោកជំទាវ  អ្នកមុខអ្នកការ ក្នុងជួររាជរដ្ឋាភិបាល មន្រ្តីថ្នាក់ឧបនាយករដ្ឋមន្រ្តី និងភ្ញៀវកិត្តិយស ជាច្រើនរូប បានអញ្ជើញជា កិត្តិយសចូលរួម ក្នុងពិធីសូត្រមន្ត លើករាសី ជ័យមង្គលដ៏ ឧដ្ដុងឧត្តម ក្នុងសង្កាត់ ទួលទំពូងទី២ ខណ្ឌចំការមន រាជធានី ភ្នំពេញ ៕

 ដកស្រង់ពី ៖ sabay news