បណ្តាញសង្គម

មកមួយទៀតហើយ! រោងចក្រតម្លើងរថយន្តរបស់ក្រុមហ៊ុនធំមួយ នឹងធ្វើនៅក្រុងប៉ោយប៉ែត

គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានយល់ព្រមសំណើសុំវិនិយោគ គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តរបស់ក្រុមហ៊ុន “HGB MOTORS ASSEMBLY CO., LTD.” ។

នេះបើតាមការឲ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២១ ខែកញ្ញានេះ។គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តរបស់ក្រុមហ៊ុន “HGB MOTORS ASSEMBLY CO., LTD.” នឹងត្រូវធ្វើឡើងនៅទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានទុនវិនិយោគប្រមាណ ៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៥កន្លែង៕

ដកស្រង់ពី៖sabay