បណ្តាញសង្គម

តិចអត់ដឹង! ក្រៅពី LX600 ក្រុមហ៊ុន Lexus ក៏ចេញម៉ូដែលប្រើម៉ាស៊ូត LX500d ដែរ

បន្ទាប់ពីបានប្រកាសចេញរថយន្ត LX600 ស៊េរីឆ្នាំ ២០២២ ដែលជាប្រភេទប្រើម៉ាស៊ីនសាំងថ្មីរួចមក ឥឡូវនេះក្រុមហ៊ុន Lexus ក៏បានប្រកាសចេញម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូតថ្មី គឺ LX500d នៅក្នុងប្រទេសរុស្ស៊ី។

ឥឡូវនេះ រថយន្ត Lexus LX មានសរុបចំនួន ២ម៉ូដែល គឺ LX600 ដែលប្រើម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ ខណៈ LX500d ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០៤សេះ និងកម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ។

ពួកវាប្រើប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរដូចគ្នា។ មិនតែប៉ុណ្ណោះ ប្រភេទប្រើម៉ាស៊ីន Hybrid ក៏ទំនងជាបង្ហាញខ្លួនផងដែរ។ ថ្វីបើប្រើប្រាស់ម៉ាស៊ីនខុសគ្នាមែន ប៉ុន្តែរថយន្ត LX ទាំងពីរម៉ូដែលនេះមានរូបរាងខាងក្រៅ និងកាប៊ីនខាងក្នុងស្រដៀងគ្នា។

មិនតែប៉ុណ្ណោះ វាប្រើអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ដែលអាចភ្ជាប់ជាមួយនឹង Apple CarPlay និង Android Auto ហើយថែមទាំងមាន Option ជម្រើសកៅអី ៤ ផងដែរ។

អ្វីដែលជាចំណុចខុសគ្នាធំបំផុតមួយទៀត ក្រៅពីម៉ាស៊ីននោះ គឺចំណុះធុងសាំងរបស់វាតូចជាង សរុបត្រឹមតែ ១១០លីត្រប៉ុណ្ណោះ ខណៈ LX600 មានដល់ ១៣៨លីត្រឯណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Lexus មិនទាន់បានប្រកាសចេញពីតម្លៃរបស់ LX600 និង LX500d ឆ្នាំ២០២២ ឡើយ ប៉ុន្តែគេរំពឹងថាវានឹងមានតម្លៃចន្លោះពី ១៥ ទៅ ២០ម៉ឺនដុល្លារ នៅលើទីផ្សារបរទេស៕

ដកស្រង់ពី៖sabay