បណ្តាញសង្គម

VIVO ចេញ​ត្រកូលថ្មី T1 ប្រើ Snapdragon 778G 5G និងថ្មធំសាកលឿន តម្លៃជាង ៣០០ដុល្លារ

ក្រុមហ៊ុន VIVO ទើបតែបានប្រកាសចេញនូវស្មាតហ្វូនលំដាប់មធ្យមម៉ូដែល T1 ដែលជាសែស្រឡាយថ្មីមួយទៀត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅក្នុងប្រទេសចិន។ VIVO T1 មានរូបរាងសាមញ្ញដូចទៅហ្នឹងស្មាតហ្វូនដទៃទៀតដែរ ដោយមានរាងជាជ្រុង។

ផ្នែកខាងមុខមានកាមេរ៉ាទំហំ 16MP ទម្លុះផ្នែកខាងលើនៃអេក្រង់ដែលមានទំហំ ៦,៦៧អ៊ិញ ល្បឿន 120Hz ជាកញ្ចក់ប្រភេទ IPS LCD ជាមួយកម្រិតបង្ហាញរូបភាព 1080 x 2400p ។

ផ្នែកខាងក្រោយរបស់ T1 ស្រោបដោយប្លាស្ទីក ទាក់ទាញដោយកាមេរ៉ា ៣គ្រាប់ ក្នុងនោះកាមេរ៉ាទី១ មានទំហំ 64MP (Wide), កាមេរ៉ាទី២ មានទំហំ 8MP (Ultrawide) និងកាមេរ៉ាទី៣ ទំហំ 2MP (Macro) ព្រមទាំងរំលេចឡើងនូវអក្សរ vivo។ ស្មាតហ្វូនថ្មីនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 ប្រើឈីប Snapdragon 778G 5G, CPU ជាប្រភេទ Octa-core (4x2.4 GHz Kryo 670 & 4x1.8 GHz Kryo 670) និង GPU ជាប្រភេទ Adreno 642L។

ចំណែកអង្គផ្ទុកទិន្នន័យគឺមានជម្រើសដូចជា 128GB ឬ 256GB សម្រាប់ RAM 8GB និង 256GB សម្រាប់ RAM 12GB។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍បំផុតពី VIVO T1 គឺទំហំថ្មដែលមានរហូតដល់ 5000mAh ភ្ជាប់មកជាមួយឆ្នាំងសាកលឿន 44W ដោយសាកថ្មពី ០ ដល់ ៧០% ប្រើពេលតែ ៣៨នាទីប៉ុណ្ណោះ។

ស្មាតហ្វូននេះ មានជម្រើសពណ៌ខៀវ និងខ្មៅ ដែលមានតម្លៃចាប់ពី ៣៤៥ដុល្លារ ដល់ ៤០៥ដុល្លារ ខុសគ្នាទៅតាមទំហំផ្ទុក និង RAM៕

ដកស្រង់ពី៖sababy