បណ្តាញសង្គម

ទឹកចិត្តល្អណាស់ ! អេន ជី ខំលក់សម្លៀកបំពាក់យកលុយបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផានឹងកុមារអង្គរ

អតីតតារាចម្រៀងសាន់ដេ អ្នកនាង អេនជី លក់សម្លៀកបំពាក់ដើម្បីយកលុយបរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ផានឹងកុមារអង្គរ រហូតធ្វើឲ្យមហាជនរួមទាំងហ្វេនៗពេញចិត្តសរសើរ នឹងគាំទ្រយ៉ាងខ្លាំង ។

ថ្មីៗនេះ អតីតតារាសម្តែង អ្នកនាង អេនជី បានបង្ហោះសារនៅក្នុងហ្វេសប៊ុកផេកផ្លូវការរបស់អ្នកនាង រួមទាំងរូបភាពជាច្រើនសន្លឹក ដោយបានបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ នាងបានព្យាយាមLive លក់សម្លៀកបំពាក់ដោយផ្ទាល់ ដើម្បីបានលុយបរិច្ចាគជូន ដល់មន្ទីរពេទ្យគន្ធបុប្ផានឹងកុមារអង្គរ ដោយមន្ទីរពេទ្យគន្ធបុប្ផា នាងបរិច្ចាគចំនួនទឹកប្រាក់ ១១១១ដុល្លា ហើយសម្រាប់មន្ទីរពេទ្យកុមារអង្គរវិញ អ្នកនាង បរិច្ចាគទឹកប្រាក់៥៥៥ដុល្លា ។

អ្នកនាង អេនជី បានបន្ថែមទៀតថា នេះគឺជាទឹកចិត្តបន្តិចបន្តួចដែលនាងនឹងក្រុមគ្រួសារបរិច្ចាគដើម្បីជួយសង្រ្គោះកុមារនៅកម្ពុជា ។ ចំណែកអ្នកគាំទ្ររបស់នាងវិញ បានសរសើរពីទឹកចិត្តរបស់នាង ហើយក៏មានអ្នកគាំទ្រនាងខ្លាំងណាស់ដែរ ៕

ដកស្រង់ពី៖ Sabay