បណ្តាញសង្គម

លៀក លីដា បង្ហើបគម្រោងចេញថតខ្សែភាពយន្ដខ្នាតធំរឿង”The clock red wall” ឆាប់ៗនេះហើយ!

នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នេះ ប្រធានផ្នែកផលិតរបស់ផលិតកម្ម LD លោក លៀក លីណា បានបង្ហោះសារខ្លីមួយតាមបណ្ដាញសង្គមហ្វេសប៊ុកដោយមានភ្ជាប់រូបថតជាច្រើនសន្លឹកថា អគុណ”ជញ្ជាំងក្រហម”

ដែលបាននាំក្រុមអ្នកផលិតកុនខ្មែរទៅដល់ប្រទេសភូមា។ លៀក លីណា៖នឹកគ្រានោះខ្លាំងណាស់! រឿង"The clock red wall" នឹងវិលមកក្នុងពេលឆាប់ខាងមុខនេះ"។ ចំណែករឿង"The clock red wall" ក៏ត្រូវបានម្ចាស់ផលិតកម្ម និងតំណាងផលិតកម្មមួយនេះបង្ហើបថា នឹងចេញថតក្នុងពេលឆាប់ៗនេះហើយ។

ផលិតកម្ម LD Picture ធ្លាប់ចេញថតរឿង"The Clock red wall” បានបន្ដិចក៏អាក់ខានទៅវិញដោយសារបញ្ហាជំងឺកូវីដ-១៩ និងតួឯកប្រុសជនជាតិភូមា គឺ Paing Takhon មានបញ្ហាជាប់គាំងនៅក្នុងប្រទេសរបស់ខ្លួនអស់រយៈជាច្រើន បន្ថែមលើការបង្ហោះសារខ្លីរបស់លោក លៀក លីណា នេះ មានតំណាងផលិតកម្មLDម្នាក់ ចេញមកបញ្ជាក់ថា ផលិតកម្មគ្រោងចេញថតខ្សែភាពយន្ដខ្នាតធំរឿង"The clock red wall” នៅដើមឆ្នាំ២០២២ ពិតមែន។

អ្នកនាងបន្ថែមថា ក្នុងរយៈអាក់ខានថតនេះ ក្រុមការងារបានធ្វើបច្ចុប្បន្នភាពអត្ថបទ ឬUpdated script ដើម្បីឲ្យរឿងកាន់តែមានរស់និយម និងទាក់ទាញសម្រាប់ទស្សនិកជន។ បើតាមតំណាងផលិតកម្មរូបនេះ ក្រុមការងារនឹងចេញថតជាមួយតួឯកប្រុសជនជាតិភូមាឈ្មោះ Paing Takhon ចាប់ពីដើមឆ្នាំ២០២២ តទៅ ព្រោះទាំងក្រុមការងារបច្ចេកទេស និងជំនួយការផ្សេងៗក្នុងស្រុកបានត្រៀមខ្លួនរួចអស់ហើយ គឺនៅរង់ចាំតែតួប្រុសចូលមកកម្ពុជា ដើម្បីចូលរួមសម្ដែងតែប៉ុណ្ណោះ៕

ដកស្រង់ពី៖ Sabay