បណ្តាញសង្គម

សម​គ្នា​តើ កំលោះ​សង្ហា ចូអី ប៉ះ​ជាមួយ​ស្រី​ស្អាត​ជើង​ថ្មី​ម្នាក់​ក្នុង​រឿង "កំណួច​បេះដូង"

កំលោះសង្ហាសាច់ដុំកង់ៗ ចូអី អតីត Freshie លេខ១កាលពីឆ្នាំ២០១២ ជំនាន់ទី១៣បានលេចមុខគ្រងតំណែងជាតួឯករឿង ”កំណួចបេះដូង”របស់ផលិតកម្មសហប្រាំពីរ ជាមួយតួស្រីជើងដ៏ស្រស់ស្អាតម្នាក់ឈ្មោះថា "សីសី"។

ខ្សែភាពយន្តខាងលើ ផលិតកម្មឡើងក្រោមកិចសហការណ៍រវាងផលិតកម្ម ជាមួយប៉ុស្ដិ៍លេខ៥។ ផលិតកម្ម “សហប្រាំពីរ” បានជ្រើសរើសយកតារាពីដួងជាតួឯកក្នុងរឿងនេះគឺលោក ចូអ៊ី និង កញ្ញា សីសី សម្រាប់បើកមុខស្នាដៃទី១របស់ផលិតកម្មមួយនេះ ដោយរឿងភាគនេះចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍លេខ៥។

មិនត្រឹមតែជាវណ្ណកម្មដំបូងរបស់ផលិតកម្ម តែក៏ជាលើកទី១ដូចគ្នាសម្រាប់ បុរសសង្ហាដែលបានតំណែងជាតួឯកក្នុងខ្សែភាពយន្តភាគសម្រាប់បញ្ចាំងលើទូរទស្សន៍ ព្រមទាំងជួបសម្ដែងជាមួយ សីសី លើកដំបូងថែមទៀត។ បែបនេះក្ដី តួឯកទាំងពីរនាក់បានឲ្យដឹងថា ពួកគេសហការគ្នាបានល្អណាស់ និងសង្ឃឹមថា បងប្អូនទស្សនិកជននឹងទទួលយកបាន។

ចំពោះការជួបសម្ដែងជាមួយគ្នានេះ ចូអ៊ី ប្រាប់ថា លោកពិតជាមានអារម្មណ៍ជាប់ចិត្តជាមួយ សីសី ទាំងនៅក្នុងនិងក្រៅឆាកមែនព្រោះនាងរួសរាយ ស្អាត និងគូរឲ្យស្រលាញ់ ប៉ុន្តែនោះគ្រាន់ជាអារម្មណ៍ស្និទ្ធស្នាលក្នុងផ្លូវការងារប៉ុណ្ណោះ។ ងាកមកកញ្ញា សីសី បានទម្លាយថា ក្នុងរឿងនេះ នាងមានអនុស្សាវរីយ៍មួយនៅក្នុងឈុតឆាកស្នេហាជាមួយតួស្រីយ៉ាងផ្អែមល្ហែមមែនជាមួយតួប្រុស។

នាងថា ឈុតនេះ នាងនិង ចូអ៊ី ព្យាយាមដាក់អារម្មណ៍ខ្លាំងមែនទែនទៅតាមសាច់រឿង ក៏ដូចតាមការដឹករបស់អ្នកដឹកនាំ។ ប៉ុន្តែ មិនជារឿងស្រួលទេសម្រាប់ពួកនាងដែលថ្មីថ្មោងនៅឡើយ ដូច្នេះហើយ មានពេលខ្លះ នាងបានជំរុញតួប្រុសលោកចូអ៊ីធ្វើយ៉ាងម៉េចហ៊ានឱ្យដល់និងស្និតជាមួយនាងថែមទៀត។នាងថា នៅក្នុងការសម្ដែងនាងមិនគិតច្រើនទេ រឿងសំខាន់ គឺត្រូវដាក់អារម្មណ៍ឲ្យដល់ ដើម្បីឱ្យឈុតបង្កាត់ភ្លើងស្នេហ៍ក្នុងរឿង “កំណួចបេះដូង” នោះកាន់តែជក់ចិត្ត។

សីសី មិនហ៊ានអះអាងថា អ្វីដែលនាង និងកំលោះសង្ហា ចូអី សម្រេចបាន វាល្អឥតខ្ចោះនោះទេ ប៉ុន្តែថា ទស្សនិកជនពិតជាអាចទទួលយកបាន។ តាមអ្នកដឹកនាំរឿង បានឲ្យដឹងថា រឿង ”កំណួចបេះដូង” ត្រូវបានដាក់បញ្ចាំងហើយនៅលើទូរទស្សន៍ប៉ុស្ដិ៍លេខ៥ចាប់ពីរាត្រីថ្ងៃទី២៦ខែតុលាមក ក្នុងនោះក្រៅពីលោកចូអ៊ី និងសីសី ជាតួឯកនោះភាពយន្ដមួយនេះប្រជុំទៅដោយតារាសម្ដែងល្បីឈ្មោះជាច្រើនដួងទៀតចូលរួមសម្ដែង៕

ដកស្រង់ពី៖ Sabay