បណ្តាញសង្គម

ស្ងាត់ៗ ! យ៉ែម សំអូន បង្ហាញមុខប្រុសម្នាក់ថាជាកូន ក្នុងថ្ងៃកំណើត ទិញការដូរមានតម្លៃឲ្យ ហើយទូន្មានអប់រំជាច្រើន

តារាចម្រៀងនិងសម្តែង លោក យ៉ែម សំអូន បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហាញមុខកូនប្រុសកំលោះយ៉ាងសង្ហា ដែលមានមុខមាត់ដូចលោកខ្លាំង ក្នុងថ្ងៃកំណើត ។

គ្រប់គ្នាប្រាកដជាបានដឹងមកហើយថា ជីវិតស្នេហារវាងលោក យ៉ែម សំអូន និង អ្នកនាង យ៉ានលីដា បានដើរដល់ផ្លូវបញ្ចប់ ដោយទទួលបានចំណងស្នេហ៏កូនស្រីមួយយ៉ាងស្រស់ស្អាត ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ លោក យ៉ែម សំអូន បានបង្ហាញមុខកូនប្រុសយ៉ាងសង្ហា គួរឲ្យស្រលាញ់ម្នាក់ទៀត ដោយលោកក៏មិនបានបញ្ជាក់ថា កូនប្រុសនោះជាកូនបង្កើតរបស់លោកទេ ដោយគ្រាន់តែលោក បានបំពេញតួនាទីជាឪពុក ហើយសម្តែងនូវភាពស្និទស្នាល ជូនជាការដូរ ព្រមទាំងអប់រំទូន្មានប្រដៅកូនប្រុសឲ្យក្លាយជាមនុស្សល្អនៅក្នុងសង្គមថែមទៀតផង ហើយអ្វីដែលកាន់តែច្បាស់ថែមទៀតនោះ គឺកូនប្រុសដែលលោកហៅថាកូននេះ ផ្តើមដោយឈ្មោះ សំអូន ជលសា ។

ទាក់ទិននឹងរឿងនេះដែរ គ្រប់គ្នានៅតែមានការងឿងឆ្ងល់ មិនអស់ចិត្ត ថាតើកូនប្រុសរបស់លោក យ៉ែម សំអូន នេះគឺជាកូនប្រុសរបស់លោកពិតរឺយ៉ាងណានោះទេ ។ទាក់ទិនរឿងនេះដែរ Sabay ទាក់ទងទៅលោក យ៉ែម សំអូន ដែរ តែលោកមិនទាន់មានការឆ្លើយតប។

ដកស្រង់ពី៖ Sabay