បណ្តាញសង្គម

ស្តេចល្បឿន! ម៉ូតូ Suzuki Hayabusa ឆ្នាំ២០២១ មួលកប់ដៃ អាចដល់កុងទ័រ ៣១២គ.ម/ម៉

ម៉ូតូស្ព័រកំពូលល្បឿន Suzuki Hayabusa ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសម៉ាឡេស៊ី ជាមួយនឹងតម្លៃខ្លួន ១១១ ២០០រីងហ្គីត ឬប្រហែលខ្ទង់ ២៦ ៨០០ដុល្លារ។

ម៉ូតូ Suzuki Hayabusa ជំនាន់ទី៣ នេះ ប្រើម៉ាស៊ីនទំហំ ៤ស៊ីឡាំង មានចំណុះ ១ ៣៤០សេសេ បង្កើតកម្លាំងបានសរុប ១៨៧សេះ និងកម្លាំងរមួល ១៥០ញ៉ូតុនម៉ែត្រ។

វាមានល្បឿនអតិបរមាដល់ទៅ ៣១២គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។ជាមួយនឹងធុងសាំងចំណុះ ២០លីត្រ ម៉ូតូ Hayabusa មានទម្ងន់ ២៦៤គីឡូក្រាម ហើយប្រើកែបកម្ពស់ ៨០០មីល្លីម៉ែត្រពីដី។

ម៉ូតូនេះបំពាក់ប្រព័ន្ធហ្វ្រាំង Brembo និងប្រើបូម KYB ប្រភេទ Upside-down នៅខាងមុខ និង បូមទោល Semi-electronic Monoshock នៅខាងក្រោយ ឬ ក្រុមហ៊ុន Suzuki ហៅថា Suzuki Intelligent Ride Systems (SIRS)។

វាដំណើរការដោយចង្កឹះលេខអំប្រ៊ីយ៉ា ៦វគ្គ ជាមួយនឹងមុខងារ Up-and-down Quickshifter មកស្តង់ដារ ហើយថែមទាំងមានមុខងារមួយចំនួនទៀត ដូចជា Ride-by-wire Throttle, មុខងារទប់លំនឹង Traction Control, មុខងារកាត់បន្ថយការហើបកង់ Wheel Lift control, ហ្វ្រាំងម៉ាស៊ីន (Engine Braking Control), មុខងារជំនួយពេលចុះចំណោទ Hill Hold Control និងមាន Ride Modes ផងដែរ។

សូមបញ្ជាក់ថា ម៉ូតូ Suzuki Hayabusa ឆ្នាំ២០២១ ដែលដាក់លក់ក្នុងប្រទេសម៉ាឡេស៊ី មានជម្រើស ៣ ពណ៌ គឺ Glass Sparkle Black/Candy Burnt Gold, Metallic Matte Sword Silver/Candy Daring Red និង Pearl Brilliant Whit/Metallic Matte Stellar Blue៕

ដកស្រង់ពី៖sabay