បណ្តាញសង្គម

ពេជ្រ សោភា ទម្លាយមូលហេតុស្លៀករ៉ូបក្រមាមុន ស្លៀករ៉ូបកុម្មង់ពីបរទេស៤ពាន់ដុល្លា លើឆាកMUC គ្មានអ្នកគាំទ្រ

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យមហាជនចាប់អារម្មណ៏ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើសំលៀកបំពាក់រ៉ូបក្រមា ដែលនាងស្លៀកលើឆាកក្នុងកម្មវិធីMiss Univers Cambodia ២០២១

ក្នុងនាមជាគណៈកម្មការ ។ ដោយឃើញមានអ្នកចាប់អារម្មណ៏ទៅលើសំលៀកបំពាក់រ៉ូបក្រមា ដែលនាងបានច្នៃម៉ូតពីអ្នកជំនាញស្រុកខ្មែរផ្ទាល់ រហូតដល់មានអ្នកខ្លះបញ្ចេញមតិថា ហេតុអ្វីបានជានាងមិនស្លៀករ៉ូបទិញពីប្រទេសភីលីពិនដែលមានតំលៃថ្លៃមុនទៅ រហូតធ្វើឲ្យតារាចម្រៀង ពេជ្រ សោភា បកស្រាយពីមូលហេតុដែលនាង ស្លៀករ៉ូបក្រមាមុន នៅលើឆាក MUC ពីព្រោះ នាងឲ្យសិទ្ធទៅលើក្រណាត់ក្រមានិងអ្នកច្នៃម៉ូតសម្លៀកបំពាក់ក្នុងស្រុកខ្មែរមុន ទើបនាងស្លៀករ៉ូបដែលកុម្មង់ពីប្រទេសគេតាមក្រោយ នាងធ្វើបែបនេះក៏ព្រោះចង់ឲ្យតំលៃខ្ពស់ក្នុងនាម មានឈាមជ័រជាខ្មែរ ។

សោ ភា បានបន្ថែមថា ហេតុដែលនាងស្លៀកឈុតក្រមានេះឡើង ព្រោះនាងចង់បង្ហាញថា នេះជារ៉ូបរបស់ខ្មែរ ខ្មែរព្យាយាមក្នុងការត្បាញយ៉ាងសស្រាក់សស្រាំដើម្បីច្នៃម៉ូតឲ្យបានល្អ មិនចាញ់បរទេសនោះទេ ហើយនាងស្លៀកពាក់គឺឲ្យត្រូវនិងកម្មវិធី ។ សោភា កុម្មង់ម៉ូតពីប្រទេសគេក្នុងតំលៃពាន់ដុល្លាមែន តែក្នុងន័យចង់ដឹងថា តើរ៉ូបនោះស្អាតរឺអត់ តាមពិតទៅវាមិនស្អាតនោះទេ បើនិយាយទៅផលិតផលស្រុកខ្មែរស្អាតជាង ។

រំលឹកផងដែរថា កាលពីពេលថ្មីៗនេះ ពេជ្រ សោភា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើឆាក MUC ក្នុងនាមជាគណៈកម្មការ ដោយបង្ហាញខ្លួននៅលើវេទិកាថ្មី គេឃើញថា ពេជ្រ សោភា មិនមែនធ្វើលំៗនោះទេ ពោលគឺ នាងបានបានលេចវត្តមានជាមួយនឹងភាពលេចធ្លោមិនធម្មតា។

ចំណុចគួរចាប់អារម្មណ៍ទាំងនោះ គឺពាក់ព័ន្ធរូបសម្រស់របស់នាង ដែលត្រូវបានលើកកម្ពស់យ៉ាងខ្លាំងជាមួយនឹងសំលៀកបំពាក់២ឈុត។ដោយឈុតទី១ ជាប្រភេទរ៉ូបក្រមាព័ណក្រហមដែលច្នៃដោយកូនខ្មែរ មើលទៅលេចធ្លោខ្លាំងមិនចាញ់រ៉ូបបរទេសដែលនាងបានកុម្មង់នោះឡើយ ។

ឈុតទី២ គឺជាឈុតរ៉ូបស្បៃប៉ាក់ឌិនដោយត្បូងពណ៌កាកអំពៅ ដែលនាងបានកុម្មង់ពីបរទេស ពេលស្លៀកឈុតនេះហើយ សោភា លេចរាងស្រឡូត ខ្ពស់ស្រឡះ។ ព្រមជាមួយ ការផាត់មុខ និងធ្វើសក់ ក៏ស៊ីគ្នាឥតខ្ចោះទៅនឹងសំលៀកបំពាក់។

ដកស្រង់ពី៖ Sabay