បណ្តាញសង្គម

អបអរសាទរ! បវរកញ្ញាភពផែនដី លឹម សាំងលី ស្វាគមន៍សមាជិកដំបូងសុខភាពល្អទាំងម្ដាយ និងទារក

ដំណឹងល្អសម្រាប់ប្រិយមិត្តដែលតែងនិយមគាំទ្របវរកញ្ញាភពផែនដី លឹម សាំងលី ដោយនាងទើបតែ បានសម្រាលកូនដំបូងគួរឱ្យស្រលាញ់ម្នាក់យ៉ាងជោគជ័យនៅព្រឹកថ្ងៃទី២ វិច្ឆិការនេះ ក្រោយពពោះអស់រយៈពេល៩ខែ១០ថ្ងៃ។

ឈានជើងចូលខែថ្មីមិនប៉ុន្មានថ្ងៃផង បវរកញ្ញាភពផែនដីជយលាភីរងទី១ឆ្នាំ២០១៩ លឹម សាំងលី បើក ទំព័រខែថ្មីស្វាគមន៍សមាជិកដំបូងត្រលុកត្រលុនគួរឱ្យក្នាញ់ម្នាក់ ទាំងព្រឹកតែម្ដងបន្ទាប់ពីរួមដំណើរជីវិត ជាមួយស្វាមីជាទីស្រលាញ់ជាវិជ្ជបណ្ឌិត។

ទន្ទឹមនឹងបើទោះជានេះលើកបំបូងសម្រាប់ស្រីស្អាត សាំងលី ត្រូវឆ្លងកាត់ទន្លេរជ្រោះដើម្បីសម្រាលកូនក៏នាង និងកូនមានសុខភាពល្អណាស់ មិនតែប៉ុណ្ណោះសមាជិកដំបូងរបស់នាងស្វាមី សុខភាពល្អមាំ ទាំគួរឱ្យក្នាញ់តែម្ដង។ ស្របពេលគ្នានេះដែរ មហាជនក័ដូចជាមិត្តរួមអាជីពជាច្រើននាក់បានចូលរួម អបអរសាទរហូរហែ និងជូនពរដល់បវរកញ្ញារូបនេះផងដែរ។

សូមរម្លឹកផងដែរថាបវរកញ្ញា ភពផែនដី លឹម សាំងលី បានសម្រេចចិត្តចូលរោងជ័យស្ងាត់ៗ និងមាន ភាពសាមញ្ញា កាលពីថ្ងៃទី៣ កុម្ភៈ កន្លងទៅក្រោយនាងនិងស្វាមីបានស្វែងយល់ចិត្តគ្នាអស់រយៈ១ឆ្នាំ ទើបសម្រេចចិត្តកាន់ដៃគ្នាជួបអ្នកមានគុណទាំងសងខាង ហើយព្រឹកនេះពួកគេក៏ទើបតែទទួលបាន ចំណងដៃដំបូងផងដែរ៕

ដកស្រង់ពី៖ Sabay