បណ្តាញសង្គម

២០២២ ពេល iPhone ប៉ះទង្គិចធ្ងន់ធ្ងរ ទូរសព្ទនឹងហៅទៅកាន់ ៩១១ ស្វ័យប្រវត្តិ

ឆ្នាំ២០២២ ក្រុមហ៊ុន Apple គ្រោងនឹងដាក់ឱ្យប្រើមុខងារ ខលទៅភ្ញាក់ងារសង្គ្រោះបន្ទាន់ ៩១១ ដោយស្វ័យប្រវត្តិ ពេលរកឃើញថា iPhone បានរងការប៉ះទង្គិចធ្ងន់ធ្ងរ។ នេះបើយោងទៅតាមឯកសារពីសារព័ត៌មាន The Wall Street Journal។

មុខងារសង្គ្រោះម្ចាស់ iPhone នេះ ដំណើរការដោយចាប់យកសញ្ញាពីទូរសព្ទ (motion sensors) ដើម្បីវិភាគថា តើទូរសព្ទកំពុងរងការប៉ះទង្គិចធ្ងន់ធ្ងរឬអត់ ដោយផ្អែកទៅតាមការវិភាគពីចលនាបម្លាស់ទីលឿន ឬយឺតរបស់ ធៀបនឹងទំនាញផែនដី។

ដូចនេះ បើសិនជាមុខងារខាងលើអាចដំណើរការលើ iPhone ពិតមែន នោះអ្នកប្រើនឹងអាចជៀសផុតពីគ្រោះថ្នាក់ជាច្រើន ខណៈមិនមានអ្នកជួយសង្គ្រោះនៅក្បែរ ពេលមានគ្រោះថ្នាក់នានា។

គួរបញ្ជាក់ថា មុខងារសង្គ្រោះម្ចាស់ទូរសព្ទ ក៏ធ្លាប់មាន ក្រុមហ៊ុន OnStar បានប្រកាសចេញកាលពីឆ្នាំមុនផងដែរ ដែលមានឈ្មោះថា Guardian app៕

ដកស្រង់ពី៖sabay