បណ្តាញសង្គម

យីអ៊ុនឡើងរហូត! អេង ឬទ្ធី ត្រូវបានអគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន ប្រគល់តំណែងធំ

សិល្បករជើងចាស់ និងជាអតីតពិធីករប្រចាំទូរទស្សន៏បាយ័ន លោក អេង ឬទ្ធី ត្រូវបានអគ្គនាយិកាវិទ្យុនិងទូរទស្សន៍បាយ័ន ប្រគល់តួនាទីដ៏ធំមួយ នៃក្រុមហ៊ុនបាយ័នព័ត៌មាន ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលរួមទាំងអបអរសាទរយ៉ាងច្រើន ។

ពិធីករដ៏ល្បីឈ្មោះ លោក អេង ឬទ្ធី ដែលជាស្វាមីរបស់តារាស្រីជើងចាស់អ្នកនាង ស៊ឹម សូលិកា កាលពីពេលថ្មីៗកន្លងទៅនេះ បានទម្លាយមុខជំនួញរោងបោះពុម្ពធំមួយ ដែលលោកបង្ហើបថា ការងារខ្លះមិនល្អមើលតែល្អស៊ី កំពុងដំណើរការយ៉ាងរលូននោះ ស្រាប់តែថ្មីៗនេះ លោក បានបង្ហាញពីសេចក្តីសម្រេចពីការតែងតាំងលោកជា ប្រធានក្រុមពិធីករ-ពិធីការិនី ផ្នែកសិល្បៈរបស់ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន នៃក្រុមហ៊ុនបាយ័នព័ត៌មាន។

លោក អេង ឬទ្ធី ពិតជាមានក្តីរំភើបសប្បាយរីករាយ ដែលលោកជំទាវ ហ៊ុន ម៉ាណា ដែលជាអគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៏បានយ័នតែងតែផ្តល់ក្តីមេត្តាដល់រូបលោក ចំពោះឳកាសដ៏ធំមួយនេះ ។

 

ដកស្រង់ពី៖Sabay