បណ្តាញសង្គម

សមខ្លាំងណាស់ ! ម្ចាស់បេះដូងនាយចឺម ដូចតារាពេលស្លៀកឈុតទាហានកូរ៉េ ផ្អើលអស់អ្នកគាំទ្រ

អ្នកមេម៉ាយសាច់សខ្ចីអ្នកនាង សេង សុខឃីម ដែលគេដឹងថា ជាសង្សារថ្មីរបស់ នាយចឺម ធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រសរសើរនាងស្លៀកឈុតទាហានកូរ៉េមួយឈុតនេះ សមខ្លាំងណាស់ ហាក់ដូចជាតារាកូរ៉េទៀតផង ។

អ្នកនាង សេង សុខឃីម សង្សាថ្មីរបស់ នាយចឺម ថ្មីៗនេះបានបញ្ចេញរូបថតជាច្រើនសន្លឹកលើគណនីហ្វេសប៊ុករបស់នាង ក្នុងឈុតទាហានកូរ៉េស្លៀកយ៉ាងសាកសមខ្លាំងណាស់ឡើងដូចជាតារាទៅហើយ បូករួមទាំងទឹកមុខ ដងខ្លួន រួមទាំងកំពស់របស់នាងបានទៀតនោះ រិតតែធ្វើឲ្យនាងស្លៀកមួយឈុតនេះសាកសមឥតទាស់ ដោយរួមទាំងនាងបានសរសេរសារបែបលេងសើចបន្តិចថា នាងគឺជាទាហានស្រីដែលរឹងមាំតែមិនរឹងរូស ទន់ភ្លន់តែមិនទន់ជ្រាយ ស្លូតត្រង់តែក៏ក្លាហាន មិនឲ្យអ្នកណាមើលងាយបានឡើយ ។

ចំណែកអ្នកគាំទ្រនាងវិញ សឹងតែគ្រប់គ្នាទៅហើយ សរសើរថានាងស្អាតណាស់ស្លៀកជាទាហាកូរ៉េបែបនេះ អ្នកខ្លះទៀតថា នាយចឺមពិតជាមានសំណាងណាស់មានសង្សាស្អាតបែបនេះ រីឯអ្នកខ្លះទៀតថា ស្លៀកឈុតនេះស្អាតហើយ តែលើកក្រោយកុំភ្លេចស្លៀកឯកសណ្ឋានទាហានខ្មែរផង ៕