បណ្តាញសង្គម

ឡានអគ្គិសនីចិនជាង ២ម៉ឺនដុល្លារវៃចូលស្រុកថៃរួច គ្រោងចូលទីផ្សារម៉ាឡេនិងអឺរ៉ុប

រថយន្តចិនម៉ូឌែល Ora Good Cat បានក្លាយជា រថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន Ora ដែលលក់ចេញ មកក្រៅប្រទេស ថែមទាំងមានតម្លៃសមរម្យជាងរថយន្តអគ្គិសនីក្នងស្រុកទៀតផង។តាមរយៈក្រុមហ៊ុនថៃ GWM ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Great Wall Motors ទើបនឹងប្រកាសដំណឹងផ្លូវការ នាំចូលរថយន្តនេះមកកាន់ទីផ្សារប្រទេសថៃកាលពីចុងខែតុលាឆ្នាំ ២០២១ ។

ក្រុមហ៊ុន ក៏បានបង្ហើបឲ្យដឹងពីដំណឹងគ្រោង នឹងបញ្ចេញលក់រថយន្តអគ្គិសនីតម្លៃធូរថ្លៃថ្មីនេះ ចូលទីផ្សារប្រទេសអាស៊ានដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងទីផ្សារអឺរ៉ុបនៅឆ្នាំ ២០២២ ខាងមុខនេះ។

លើសពីនេះក្រុមហ៊ុន ក៏បានដាក់ផែនការលក់ឲ្យបានជាង ១ពាន់គ្រឿងនៅដំណាច់ឆ្នាំ ២០២៥ សម្រាប់ជាជម្រើស ថ្មីមួយទៀតរបស់ពលរដ្ឋអឺរ៉ុប រួមទាំងចក្រភពអង់គ្លេសផងដែរ។

Ora Good Cat EV ការសាកអាគុយពី ៣០% ទៅ ៨០% ប្រេីពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ។ កាន់តែពិសេស វាអាចភ្ជាប់មកជាមួយមុខងារ Ora Pilot Driving បេីកបរបានខ្លួនឯងដូច Tesla ដែរ។Ora Good Cat EV មានកម្លាំង ១៤៣ សេសកម្លាំងបង្វិល ២១០ ញូតុនម៉ែត្របង្កេីនល្បឿនពី ០ ដល់ ៥០ km/h ប្រេីពេល ៣.៨ វិនាទីប៉ុណ្ណោះថែមទាំងអាចបរដល់ល្បឿនអតិបរមា ១៥០ km/h ឯណោះ។

ចំពោះពាក្យថា «CAT» នៅស្រុកចិនមានរថយន្តម៉ូឌែលដូចជា៖ Ora Good Cat GT Mulan, Ora Ballet Cat, Ora Lightning Cat, Ora Punk Cat និង Ora Cherry Cat ។

រថយន្ត Ora Cat ក្នុងស្រុកថៃមានម៉ូឌែលដូចជា៖ Ora Good Cat 400 TECH, Ora Good Cat 400 PRO និង Ora Good Cat 500 ULTRA មានតម្លៃរៀងៗគ្នាចន្លោះចាប់ពីជាង ២ ម៉ុឺនដុល្លារដល់ ៣ មុឺនដុល្លារ។ ដោយឡែកចំពោះនៅលើទីផ្សាររថយន្តកម្ពជា សង្ឃឹមថាក្រុមហ៊ុនអាចនឹងនាំចូលមកលក់ឆាប់ៗនេះ៕

ដកស្រង់ពី៖sabay