បណ្តាញសង្គម

លោក យ៉ែម សំអូន ៖សិល្បៈអាចនឹងបាត់បង់ប្រសិនបើអ្នកសិល្បៈមួយចំនួនគ្មានឳកាសបញ្ចេញសមត្ថភាពខ្លួនឯង

តារាចម្រៀងនិងសម្តែងលោក យ៉ែម សំអូន មានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចសិល្បៈមានការបាត់បង់ ក្រោយឃើញថាបច្ចុប្បន្ននេះមហាជនរឺជនសាមញ្ញធម្មតាអាចបន្សាត់ខ្លួនទៅជាសិល្បៈទាំងដែលខ្លួនឯងមិនមានជំនាញពិតប្រាកដទាល់តែសោះ ។

នៅព្រឹកនេះ លោក យ៉ែម សំអូន បានប្រាប់Sabay ឲ្យដឹងថា លោក ព្រួយបារម្ភខ្លាំងណាស់ ដោយបច្ចុប្បន្ននេះមានបច្ចេកវិទ្យាជឿនលឿន ដែលអាចប្រើប្រាស់Social Media ដើម្បីទាក់ទាញភាពល្បីល្បាញបាន ជាពិសេសជនសាមញ្ញដែលគ្មានជំនាញសិល្បៈក្នុងខ្លួន គ្រាន់តែចេះកំប្លែង ចេះនិយាយលេងតាមTik Tok រឺក៏ចេះនិយាយគ្នាពីនេះពីនោះ រឺក៏បង្កើតសេណារីយូ ក៏ធ្វើឲ្យខ្លួនឯងល្បីបានយ៉ាងងាយដែរ រហូតដល់ថ្នាក់មានFan យ៉ាងច្រើនទៀតផង ។កត្តាទាំងនេះ ខុសកាលពីជិត៣០ឆ្នាំមុន ដោយអ្នកគ្មានសមត្ថភាព គ្មានសំឡេង គ្មានភាពទាក់ទាញ គ្មានកាយវិគាររស់រវើកនៅលើវេទិការ គឺមិនអាចក្លាយជាទីចាប់អារម្មណ៏នឹងមិនអាចក្លាយទៅជាអ្នកសិល្បៈបានទេ ។

លោក សំអូន បានបន្ថែមទៀថា តារាប្រុសស្រីជំនាន់មុន មួយចំនួននៅបន្តអាជីពសិល្បៈរហូតដល់បច្ចុប្បន្ននេះ ។ លោក យ៉ែម សំអូន និយាយថា ៖ តារាដែលជាអ្នកសិល្បៈជំនាន់មុនខ្លះនៅបន្តអាជិពនេះ ប៉ុន្តែតារាមួយចំនួនទៀតមិនសូវមានសកម្មភាពការងារសិល្បៈនោះទេ ដែលកត្តាទាំងនេះហើយមិនមែនថាគាត់មិនចង់បង្ហាញសមត្ថភាពរបស់គាត់នោះទេ តែគាត់គ្មានឳកាសបង្ហាញសមត្ថភាពចាស់របស់គាត់ ដែលជាសមត្ថភាពដែលបងប្អូនមានការគាំទ្ររួចមកហើយ ដោយសារតែសង្គមបច្ចុប្បន្ននេះទស្សនាតែរឿងក្លែងក្លាយរបស់បុគ្គលនោះ ។

ទាំងអស់នេះហើយទើបលោកអាចនិយាយបានថា (សិល្បៈអាចនឹងបាត់បង់ប្រសិនបើអ្នកសិល្បៈមួយចំនួនគ្មានឳកាសបញ្ចេញសមត្ថភាពខ្លួនឯង)។កត្តាទាំងអស់នេះហើយ បានជាលោកនៅតែក្រាញននាលប្រឹងបន្តទៀត បើទោះបីជាលោកទទួលបានកម្រៃតិចតួចក៏ដោយ ក៏លោកនៅតែធ្វើ ហើយចំពោះសមិទ្ធិផលសិល្បៈក៏លោកមានជាហូរហែរផងដែរ ។

រំលឹកផងដែរថា លោក យ៉ែម សំអូន បានចាប់ផ្តើមអាជីពសិល្បៈដំបូងនៅឆ្នាំ១៩៩៥ រហូតមកដល់ពេលនេះមានរយៈពេលជិត២៧ឆ្នាំមកហើយ ដោយលោកធ្លាប់បានដើរជាតួសម្តែងបានជិត២០រឿង បូកទាំងខ្សែភាពយន្តខ្នាតធំ រឿងភាគ នឹងរឿងអប់រំ ជាដើម ថែមទាំងបានឆ្លងកាត់ការបង្ហាញម៉ូត ការប្រគុំតន្រ្តីក្រៅប្រទេសក្នុងនាមជាអ្នកតំណាងប្រទេស រួមទាំងបានសម្តែងឲ្យប្រជាជនខ្មែរនៅទូទាំងពិភពលោកផងដែរ ៕

ដក់ស្រង់ពី៖Sabay