បណ្តាញសង្គម

សាកមើលបាន Logo Apple របស់ iPhone អាចគោះឱ្យបើកមុខងារផ្សេងៗ

ចាប់ពី iPhone X ឬ iOS 14 ឡើងទៅ logo Apple នៅពីក្រោយខ្នង iPhone គឺអាចប្រើបញ្ជារឱ្យដំណើរការមុខងារជាច្រើន គ្រាន់តែគោះខ្នងវា ពីរដង និងបីដង តែប៉ុណ្ណោះ។

ដើម្បីកំណត់មុខងារនេះ៖ បើកកម្មវិធី Settings > Accessibility > Touch ចូលទៅកាន់ Back Tapជ្រើសរើស Double Tap សម្រាប់គោះខ្នងពីរដង និង Triple Tap សម្រាប់គោះខ្នងបីដង បន្ទាប់មកជ្រើសរើសមុខងារសម្រាប់ឱ្យដំណើរការ ដូចជាមុខងារ screenshots, ត្រលប់ទៅ Home ឬ Lock screens និងអ្វីផ្សេងទៀតជាច្រើន។គួរបញ្ជាក់ថា មុខងារនេះគឺអាចដំណើរការបាន ទោះបី iPhone ប្រើប្រាស់ស្រោមការពារ ក្នុងកម្រិតស្ដើងល្មម៕

ដកស្រង់ពី៖sabay