ថ្មីៗនេះ Jennie (BLACKPINK) កំពុងស្ថិតនៅក្នុងក្រុង Los Angeles សហរដ្ឋអាមេរិក ហើយគ្រប់គ្នាច្បាស់ជាចង់ដឹងពីដំណើរកម្សាន្តទៅណាមកណារបស់ Idol ម្នាក់នេះណាស់។ តាមពិតទៅ បើតាមព័ត៌មានជាច្រើនបានចេញផ្សាយកន្លងមក Jennie ទៅកាន់សហរដ្ឋអាមេរិកគឺ ដើម្បីបំពេញការងារ រៀបចំស្នាដៃថ្មី ដោយសហការជាមួយនឹងតារាខាងប៉ែកអាមេរិក និងចក្រអង់គ្លេសជាច្រើននាក់។
ដោយឡែកថ្មីៗនេះ ពោលគឺនៅយប់ថ្ងៃទី ០៤ ខែវិច្ឆិកា ក៏ស្រាប់តែបែកធ្លាយរូបភាព តារាស្រីរូបនេះ ជួបគ្នាញ៉ាំអាហារពេលល្ងាចជាមួយនឹងតារាល្បីលំដាប់ពិភពលោក The Weeknd ទៀត។ តាមរូបភាព អ្នកទាំង ២សម្ដែងការរាក់ទាក់គ្នា បង្ហាញពីមិត្តភាពមិនអាចកាត់ថ្លៃបាន។ ក្រៅពី The Weeknd ក៏ឃើញមានវត្តមានរបស់ Jaden Smith ដែរ។ ភាពជិតស្និទ្ធរវាងពួកគេនៅពេលនេះ បង្កឲ្យអ្នកគាំទ្រកើតការសង្ស័យថា ទំនងជាមានដំណឹងទាក់ទងនឹងស្នាដៃថ្មីៗ ដែលអាចនឹងចេញរួមគ្នានាពេលខាងមុខហើយ៕
.
ដកស្រង់ពី៖Sabay