បណ្តាញសង្គម

ឆែកមើលតម្លៃឡាន ភីកអាប់ ស៊េរីឆ្នាំ២០២២ ៤ម៉ូដែលនេះកំពុងដាក់លក់នៅខ្មែរ អាចលៃលកតាមការគួរ!

នៅប្រទេសកម្ពុជាបច្ចុប្បន្នសន្ទុះអ្នកប្រើប្រាស់រថយន្ត Pick Up កាន់តែច្រើនឡើងៗ ពិសេសរថយន្តថ្មីដែលលេចមុខក្រុមហ៊ុនធំៗល្បីៗជាច្រើនសម្រុកនាំចូលដាក់លក់ បូករួមជាមួយស្ថានភាពរស់នៅរបស់បងប្អូននៅកម្ពុជាពេលនេះងាកមកចាប់អារម្មណ៍រថយន្តប្រភេទ Pick Up នេះ។

ដោយសារមានហេតុផលទាក់ទងជាមួយគុណភាពប្រើប្រាស់ តម្លៃសមរម្យ ភាពពេញនិយមច្រើន និងងាយស្រួលស្វែងរកសេវាកម្មជួសជុលនៅពេលមានបញ្ហា បានធ្វើឲ្យប្រើប្រាស់រថយន្ត Pick Up នេះកាន់តែមានការកើនឡើង។

ហេតុនេះហើយទើបថ្ងៃនេះ Sabay សូមបង្ហាញពីតម្លៃរថយន្តប្រភេទ Pick Up ស៊េរីថ្មីពីក្រុមហ៊ុនធំៗដែលបាននាំចូលមកលក់នៅពេលបច្ចុប្បន្ន ចំនួន ៧ម៉ូដែលដូចខាងក្រោម៖

១. Ford Ranger Raptor ស៊េរីថ្មីឆ្នាំ២០២២

មានតម្លៃខ្ទង់ ៧ ៣០០០ដុល្លារFord Ranger Raptor ស៊េរីថ្មីឆ្នាំ2022 ជារថយន្ត Pick Up ដំបូងគេបង្អស់ក្នុងទីផ្សារប្រទេសកម្ពុជាដែលបានបំពាក់មកជាមួយម៉ាស៊ីនជំនាន់ថ្មី 2.0L Bi-Turbo ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 213 PS និងកម្លាំងរមួលដល់ទៅ 500Nm និងប្រអប់លេខ 10 វគ្គអូតូដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូ។

២. Ford Ranger XLT ស៊េរីឆ្នាំ២០២២

មានតម្លៃខ្ទង់ ៤២ ៩០០ដុល្លារ Ford Ranger XLT 2022 ប្រើម៉ាស៊ីនម៉ាស៊ូតជំនាន់ចុងក្រោយសម្រាប់ម៉ូឌែល 2.2L អាចផលិតនូវកម្លាំងសេះដល់ទៅ 150 PS និងកម្លាំងរមួលបានដល់ទៅ 385 Nm និងម៉ូឌែល 3.2L ជាប្រភេទម៉ាស៊ីនតែមួយជាមួយ Ranger Wildtrak 3.2L ដែលអាចផលិតនូវកម្លាំងសេះដល់ទៅ 200 PS និងកម្លាំងរមួលបានដល់ទៅ 470 Nm។

៣. Hilux Revo V-Edtion

ស៊េរីឆ្នាំ២០២២ មានតម្លៃខ្ទង់ ៤ ២៩០០ដុល្លារHilux Revo V-Edition ត្រូវបានបំពាក់ដោយម៉ាស៊ីន GD ជំនាន់ថ្មីព្រមនឹងការអភិវឌ្ឍន៍អោយកាន់តែប្រសើរបំផុតនូវ កម្លាំងដ៏អស្ចារ្យ ។បំពាក់មកជាមួយកម្លាំងម៉ាស៊ីន ២.៨ លីត្រ អាចបង្កើតកំលាំងរហូតដល់ ២០១សេះ និង កម្លាំងអូសរហូតដល់ ៥០០ ញ៉ូវតុនម៉ែត្រ។ បន្ថែមពីនេះដែរ ម៉ាស៊ីនប្រព័ន្ធប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលំនឹង និងការបញ្ជាប៉ុងដោយស្វ័យប្រវត្តិដោយមិនចាំបាច់បញ្ឈប់រថយន្ត ធ្វើអោយសមត្ថភាពនៃការបើកបរ Off-Road កាន់តែមានប្រសិទ្ធភាពខ្ពស់ និង ងាយស្រួល។

៤. Toyota Hillux Revo Rally ស៊េរីឆ្នាំ២០២២

មានតម្លៃខ្ទង់ ៥ ៣៤០០ដុល្លារToyota Hillux Revo Rally ស៊េរីឆ្នាំ២០២២ ម៉ាស៊ីនរបស់រថយន្តតូយ៉ូតា Hilux Revo Rally 2021 ត្រូវបានអភិវឌ្ឍន៍ថ្មីឲ្យកាន់តែប្រសើរឡើង៖ ម៉ាស៊ីន GD ទំហំស៊ីឡាំង 2.8លីត្រ កំលាំងម៉ាស៊ីន201សេស និងកំលាំងរមួលទាញរហូតដល់500 ញូតុន សន្សំសំចៃម៉ាស៊ូតបាន៤%បន្ថែម ប្រអប់លេខ 6 វគ្គអូតូ មានសមត្ថភាពប្តូរលេខបែបស្ព័រថែមថយដោយការបញ្ជាពីចង្កឹះលេខ។ បញ្ជាក់៖ តម្លៃអាចមានការប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

ដកស្រង់ពី៖sabay