បណ្តាញសង្គម

អ្នកប្រើរអ៊ូថា Pixel 6/6 Pro ស្គេនម្រាមដៃយឺត តែក្រុមហ៊ុនថាមកពីសុវត្ថិភាពខ្ពស់ទៅវិញ

ស្មាតហ្វូន Pixel 6 / Pro ដែលទើបប្រកាសចេញកាលពីចុង ខែតុលា ត្រូវបានគេហទំព័របច្ចេកវិទ្យានិងអ្នកប្រើជាច្រើន រអ៊ូរទាំថា ស្មាតហ្វូនទាំងពីរស្គេមម្រាមដៃយឺត បើធៀបនឹងសែនស័រដូចគ្នារវាងគូប្រជែង។

ពួកគេបានបន្ថែមថា ពេលខ្លះមិនត្រឹមស្គេនយឺតនោះទេ ថែមទាំងតម្រូវឱ្យចុចច្រើនដងទៀតផង។ ជុំវិញបញ្ហានេះ គណនីផ្លូវការ Google បានអះអាងលើ Twitter ថា ការស្គេនយឺតនេះ ជាមុខងារសុវត្ថិភាពកម្រិតខ្ពស់ និងសុវត្ថិភាពច្រើនតង់ (advanced security algorithms) ទើបធ្វើឱ្យយូរ ដែលមិនមែនជាកំហុស (bug) នោះទេ។

គួរបញ្ជាក់ថា Pixel 6 / 6 Pro ប្រើទ្រនាប់ស្គេនម្រាមដៃក្រោមអេក្រង់ជាប្រភេទ Optical sensor ដែលមានភាពជាក់លាក់ទាប និងមិនអាចស្គេនបានពេលដៃសើមនោះទេ ខុសពីទ្រនាប់ស្គេនប្រភេទ ultrasonic មានភាពជាក់លាក់ខ្ពស់ និងច្រើនលក្ខខណ្ឌ។ តើអ្នកបានទិញប្រើ Pixel 6 / 6 Pro ហើយឬនៅ? តើយល់យ៉ាងណាដែរចំពោះទ្រនាប់ស្គេនម្រាមដៃរបស់ស្មាតហ្វូននេះ?

ដកស្រង់ពី៖sabay