បណ្តាញសង្គម

ចេញលក់ហើយម៉ូតូ Honda Scoopy ឆ្នាំ​២០២២ នៅថៃ តម្លៃ​ចាប់ពី ១៥០០ដុល្លារ

ម៉ូតូ Scoopy ស៊េរីឆ្នាំ២០២២ ទាំង៣ម៉ូដែលរបស់ក្រុមហ៊ុន Honda រួមមាន Urban, prestige និង Club12 ត្រូវបានដាក់លក់ជាផ្លូវការហើយក្នុងប្រទេសថៃ ដោយរក្សារូបរាងដដែល តែខុសគ្នាលើការឌីហ្សាញតែម និងពណ៌បើប្រៀបធៀបនឹងស៊េរីឆ្នាំ២០២១។

Honda Scoopy ថ្មីនេះ គឺបន្តប្រើសោ Smart Key និងបំពាក់ចង្កៀង LED មូលធំដ៏ទំនើបចំកណ្តាលនៃភ្លើងស៊ីញ៉ូទាំងពីរ។ ក្នុងកញ្ចក់កុងទ័រ បង្ហាញព័ត៌មានដល់អ្នកបើកបរដូចជា កម្រិតសាំង នាឡិកា ចម្ងាយបើកបរ ការប្តូរប្រេងម៉ាស៊ីន និងសញ្ញាបង្ហាញពីការប្រើ Idling Stop ជាដើម។ តូ Scoopy នេះ ក៏នៅបន្តមានឃ្លុប២ ក្រោមដៃចង្កូត ដោយឃ្លុបមួយមានរន្ធ USB សម្រាប់សាកថ្មទូរសព្ទ និងសម្រាប់ដាក់ឥវ៉ាន់ ដោយមានសន្ទះអាចបិទបើកបាន និងឃ្លុបមួយទៀតគ្មានសន្ទះបិទបើកនោះទេ។

ចំណែកឃ្លុបខាងក្រោមកែប គឺធំទូលាយ ចំណុះ ១៥,៤លីត្រ អាចដាក់មួកសុវត្ថិភាពបាន១។ Honda Scoopy ប្រើប្រាស់ម៉ាស៊ីន eSP កម្លាំង ១១០សេសេ ដោយភ្ជាប់មកជាមួយប្រព័ន្ធប៊ិចសាំង PGM-FI ក្នុងនោះកម្រិតស៊ីសាំងគឺ ១លីត្រ ជិះបាន ៥៥,៦គីឡូម៉ែត្រ។

តម្លៃលក់នៃម៉ូតូ Scoopy 2022 ក្នុងប្រទេសថៃ គឺខុសគ្នាតាមម៉ូដែលដូចខាងក្រោម៖

  • -ម៉ូដែល Urban៖ តម្លៃ ៤៩ ៦០០បាត ឬប្រមាណ ១៥១៤ដុល្លារអាមេរិក
  • -ម៉ូដែល Prestige៖ តម្លៃ ៥០ ១០០បាត ឬប្រមាណ ១៥៣០ដុល្លារអាមេរិក
  • -ម៉ូដែល Club12៖ តម្លៃ ៥៣៦០០បាត ឬប្រមាណ ១៦៣៧ដុល្លារអាមេរិក៕

ដកស្រង់ពី៖sabay