បណ្តាញសង្គម

អ្នក​ណា​មិន​ភ្ញាក់​ផ្អើល ឆាយ វីរៈយុទ្ធ សុខ​ៗ​បើក​មន្ទីរ​ពេទ្យ ខណៈ​គេ​រកស៊ី​លក់​ឡេ​ពេញស្រុក!

ខណៈពេលដែល សិល្បករភាគច្រើនផ្ដោតអាជីវកម្មតែលើប្រភេទការថែរក្សាសម្ផស្សដងខ្លួន ឆាយ វីរៈយុទ្ធ

មិនមានអាជីវកម្មប្រភេទនោះសូម្បី១ បែជាបើកលក់អង្ករ ហើយចុងក្រោយនេះ បានបោះទុនវិនិយោគបើកដំណើរមន្ទីរព្យាបាលមួយថែមទៀត។ មន្ទីរព្យាបាលនេះមានឈ្មោះថា មន្ទីរព្យាបាលកុមារដំរី" ដែលផ្ដោតទៅលើការព្យាបាលជំងឺកុមារទូទៅ។ កន្លែងព្យាបាលជំងឺកុមារមួយនេះ បើកសម្ពោធកាលពីថ្ងៃទី ១៩ ខែកញ្ញា ២០២១នេះ ក្លាយជាប្រភពចំណូលធំទី៤ បន្ទាប់ពីការងារសិល្បៈ អាជីវកម្មលក់អង្ករដែលមានយីហោ "ស្ដេចអង្ករ" និងអចលនទ្រព្យ។

នេះជាគំនិតផ្ដួចផ្ដើមរបស់កូនស្រីថៅកែហាក់សែ ប៉ុន្តែក៏ជាអ្វីដែលតារាចម្រៀងសំឡឹងឃើញក្នុងផ្លូវវិជ្ជមានដែរ។ លោកថា ឆាយ វីរៈយុទ្ធ ប្រាប់ថា ចំពោះការហក់ចូលមកប្រឡូកក្នុងអាជីវកម្មប្លែកគេក្នុងចំណោមសិល្បករ ម្ចាស់បទ "មករកបង បងរង់ចាំ" ប្រាប់ថា មួយផ្នែក គឺដោយសារមូលហេតុផ្ទាល់ខ្លួន។

"មូលហេតុដំបូង គឺដោយសារខ្ញុំមានកូនតូចដែរ ពេលឈឺថ្កាត់ពិបាករកមន្ទីរពេទ្យ ដែលយើងទុកចិត្តចឹងណាបង និងទី២ ក៏ដោយសារមើលឃើញឱកាស និងវិបត្តិមួយចំនួនកើតលើកុមារកម្ពុជាដែរ"។ ឆាយ វីរៈយុទ្ធ លើកឡើងថា កុមារកម្ពុជារាប់ម៉ឺននាក់ក្នុង១ឆ្នាំៗ បានជួបប្រទះនឹងការបៀតបៀនដោយជំងឺផ្សេងៗ ហើយក្នុងបន្ទុកមួយភាគធំ ធ្លាក់ទៅលើមន្ទីរពេទ្យគន្ធបុប្ផា។

ដូច្នេះហើយអាជីវកម្មរបស់លោកមានគោលដៅចូលរួមដោះស្រាយបញ្ហាប្រឈមរបស់កុមារកម្ពុជានានា ជាមួយនឹងគុណភាពសេវាដែលលោកអះអាងថា អាចទុកចិត្តបាន ស្តង់ដាកម្រិតអន្តរជាតិ៕

ដកស្រង់ពី៖ Sabay