បណ្តាញសង្គម

អ្នកគាំទ្រថាជួយមើលឲ្យបាន ១លានដង ពេល បូព្រឹក្ស ចេញ MV ថ្មី​អួតពីសិល្បៈបូរាណខ្មែរដ៏អស្ចារ្យ

បទចម្រៀងថ្មីមួយ “វីរនារីខ្មែរ” របស់ ទេព បូព្រឹក្ស ដែលបានបង្ហោះឈុតខ្លីនៅលើបណ្តាញសង្គមកាលពីថ្ងៃ ១៦ វិច្ឆិការ នេះគឺបានទទួលការកោតសរសើរពីមហាជនយ៉ាងខ្លាំង ដោយសារនៅក្នុងចម្រៀងវីដេអូនេះបានង្ហាញនូវគុណភាព និង ស្នាដៃកូនខ្មែរដ៏អស្ចារ្យដែលធ្វើឲ្យអ្នកគាំទ្រមានមោទនភាពយ៉ាងខ្លាំង។

បើមើលតាមសន្ទុះរបស់អ្នកគាំទ្រនៅលើបណ្តាញសង្គម យើងឃើញថា មានអ្នកគាំទ្រជាច្រើនបាននាំគ្នាបង្ហោះសារថានឹងគាំទ្របូព្រឹក្សដោយរង់ចាំមើលវីដេអូចម្រៀងឲ្យបាន ១ លានដងក្នុងរយះពេល ២៤ ម៉ោង និង អ្នកគាំទ្រខ្លះទៀតនឹងស្តាប់បទនេះបានផ្តល់ចំណាត់ថ្នាក់ឲ្យឡើងលេខ ១ នៅលើ Cambodia Top 50 by Pleng។

ជាធម្មតា ទេព បូព្រឹក្ស តែងតែព្យាយាមស្វែងរកអ្វីថ្មីដើម្បីផ្សព្វផ្សាយពីសិល្បះខ្មែរទាំងសម័យទាំងបូរាណ ជាពិសេសលើកស្ទួយវិស័យតន្រ្តីពីការច្នៃប្រឌិតលើចម្រៀង និង រូបភាពវីដេអូចម្រៀងជាដើម។ ក្នុងនោះពេលខ្លះក៏មានអ្នកគាំទ្រហើយចូលចិត្ត តែក៏មានមតិមួយចំនួនមិនគាំទ្រដែរ៕

 

 

ដកស្រង់ពី៖Sabay