បណ្តាញសង្គម

មានន័យល្អណាស់ ! អត្ថន័យ និងឈ្មោះឈុតតំណាងជាតិ MUI យកទៅប្រកួតនៅ ដើមខែធ្នូខាងមុខនេះ

ពិតជាមានអត្ថន័យខ្លាំងណាស់ ឈុតដែលបវរកញ្ញា Miss Universe ២០២១ ត្រូវយកទៅប្រកួតនៅលើឆាកអន្តជាតិខាងមុខនេះបង្កប់អត្ថន័យយ៉ាងជ្រាវជ្រៅ រហូតធ្វើឲ្យកូនខ្មែរពេញចិត្តសរសើរគ្រប់គ្នា ។

នៅប៉ុន្មានម៉ោងមុននេះ បវរកញ្ញា Miss Universe Cambodia 2021 កញ្ញា ងិន ម៉ារ៉ាឌី បានបង្ហាញពីអត្ថន័យនិងឈ្មោះតំណាងជាតិដែលបានបង្កប់ទៅដោយអត្ថន័យខ្លាំង ឲ្យកូនខ្មែរបានដឹង ពីឈុតវប្បការិកា ចត្វានិមិត្ត ឈុតនេះត្រូវតំណាងអោយកម្ពុជាក្នុងកម្មវិធី Miss Universe international នៅប្រទេស អ៊ីស្រាអែល (Israel) នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដោយឈុតវប្បការិកានេះមានន័យថា ស្ត្រីជាអ្នកសាបព្រោះ អ្នកផ្សព្វផ្សាយ ។

ចំណែក ចត្វាមានន័យថា ៤ និង និមិត្តនេះ មានន័យថា គោល ។បើសរុបអត្ថន័យទាំងស្រុងមក ស្ត្រីគឺជាអ្នកផ្សាយចេញនូវចំណុចគោលទាំងបួន នៃសិល្បៈវប្បធម៌ជាតិ។ចំណែក ផ្ទាំងស្បែកធំស្ថិតក្នុងទម្រង់សិល្បៈល្ខោលស្រមោលស្បែកធំរបស់កម្ពុជា។

ខ្មុកទសមុខ ខ្មុក ជាមុខដែលតួអង្គប្រើសម្រាប់ពាក់នៅក្នុងប្រភេទល្ខោនខោលខ្មែរ និងមានតួអង្គសំដែងសុទ្ធតែជាមនុស្សប្រុសទាំងអស់ ។ រីឯរបាំព្រះរាជទ្រព្យគឺ ច្នៃជាអឌ្ឍកាយរាមសីតា ក្នុងទម្រង់របាំព្រះរាជទ្រព្យ។លក្ខណៈពិសេសនៃរបាំគឺអ្នករាំសុទ្ធតែជាមនុស្សស្រី លើកលែងតែតួអង្គស្វា និងឥសីប៉ុណ្ណោះ ដែលសំដែងដោយមនុស្សប្រុស។ ផ្ការំដួលគឺ ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកផ្ការំដួលជាផ្កាតំណាងជាតិ ដោយប្រៀបប្រដូលផ្ការំដួលទៅនឹងនារីក្រមុំដែលទន់ភ្លន់ស្រស់ស្អាតយ៉ាងនោះដែរ ។

ចំណែកអ្នកគាំទ្រវិញ ឃើញហើយសរសើរគ្រប់គ្នា ពីការច្នៃប្រឌីតឡើងយ៉ាងប៉ិនប្រសព្វរបស់កូនខ្មែរ ក្នុងការយកទៅប្រកួតនៅលើឆាកអន្តជាតិ ។

ដកស្រង់ពី៖Sabay