បណ្តាញសង្គម

មិនមែនថតកុនទេ!​ ផេនខេក សន្លប់ស្តូកស្តឹងជិត៣ម៉ោងរហូតចូលមន្ទីរពេទ្យ

ពិធីការិនីកម្មវិធី 3FUN អ្នកនាង ផេនខេកដែលជាភេទទីបី សន្លប់ស្តូកស្តឹងជិត៣ម៉ោង រហូតចូលមន្ទីរពេទ្យ ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភរហូតជូនពរគ្រប់គ្នា ។

ពេលថ្មីៗនេះ ពិធីការិនីផេនខេកដែលជាភេទទីបី បានបង្ហោះរូបភាពជាច្រើនសន្លឹកដេកស្តូកស្តឹងនៅលើគណនីហ្វេសប៊ុករបស់នាង ដោយនាងបានបញ្ជាក់ថា នាងដេកសន្លប់ស្តូកស្តឹងបែបនេះជិត៣ម៉ោងហើយ មិនទាន់ដឹងខ្លួននោះទេ រហូតធ្វើឲ្យប្រិយមិត្តជាច្រើនបារម្ភយ៉ាងខ្លាំង ដោយថែមទាំងជូនពរនាងឆាប់ជាសះស្បើយទៀតផង ។

ទាក់ទិនរឿងនេះដែរ តារាភេទទីបី ផេនខេក បានបញ្ជាក់ប្រាប់ Sabay ថា នេះមិនមែនជាការសម្តែងរឺថតកុននោះទេ គឺជារឿងពិត ហើយមូលហេតុដែលនាងដេកសន្លប់ស្តូកស្តឹងជិតបីម៉ោងនៅក្នុងមន្ទីរពេទ្យបែបនេះ ក៏ដោយសារនាងខ្សោយខ្លាំងទើបមានអាការបែបនេះ ។ អ្នកនាងបានបញ្ជាក់ទៀតថា ពេលនេះ នាងបានធូរខ្លះហើយ ។

ដកស្រង់ពី់៖Sabay