បណ្តាញសង្គម

មិនធម្មតា ! ទិដ្ឋភាពពិធីក្រុងពាលីប៉ុណ្ណឹងហើយ ចុះទម្រាំMV ទៀតមិនដឹងអស្ចារ្យយ៉ាងណា

កញ្ញា ទេព បូព្រឹក្ស បង្ហាញពិធីក្រុងពាលី នឹង សំពះគ្រូ របស់បទ TOP OF THE LADY (វីរៈនារី) រហូតធ្វើឲ្យអ្នកគាំទ្រស្ងើចសរសើរពីស្នាដៃនិងភាពអស្ចារ្យរបស់MV មួយបទនេះ ។

នៅប៉ុន្មានម៉ោងមុននេះ កញ្ញា ទេព បូព្រឹក្ស បានបង្ហោះវីដេអូ ពិធីក្រុងពាលី នៅនឹងសំពះគ្រូដែលមានលោកគ្រូអ្នកគ្រូជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចួលរួមដើម្បីទទួលពរជ័យ និងណែនាំក្បួនខ្នាតក៏ដូចជាដំបូន្មានផងដែរ ធ្វើឲ្យពិធីនេះកាន់តែមានអ្នកចាប់អារម្មណ៏យ៉ាងច្រើន រហូតចង់ឃើញវិដេអូបទចម្រៀងពេញយ៉ាងខ្លាំងទៀតផង។

កញ្ញា បានបញ្ជាក់ទៀតថា វីដេអូនេះចម្រៀងនេះ នឹងចេញជាផ្លូវការនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះហើយ រំលឹកផងដែរថា កាលពីប៉ុន្មានថ្ងៃមុន វីដេអូចម្រៀងឈុតខ្លី ២០ វិនាទីអំពី MV បទ TOP OF THE LADY (វីរៈនារី) ទេព បូព្រឹក្ស ធ្វើឲ្យមហាជនសរសើរយ៉ាងខ្លាំងដោយនាងសុខចិត្តលក់ឡានតម្លៃ១៥ម៉ឺនដុល្លា ដើម្បីផលិតMV «វីរនារី» ដើម្បីលើកតម្កើននូវកេរ្តិ៍មរតកដ៏មហិមានៃវប្បធម៌ខ្មែរ ជាពិសេសគឺ បង្ហាញពីឥទ្ធិពល និងអំណាចដ៏អស្ចារ្យរបស់ស្ត្រី ។

ដកស្រង់ពី៖Sabay