បណ្តាញសង្គម

ប្រធានាធិបតី Moon Jae-in អបអរសាទរក្រុម BTS ក្រោយទទួលពានរង្វាន់កំពូលនៅ AMA លើកមុខមាត់កូរ៉េខាងត្បូង

ប្រធានាធិបតី Moon Jae-in បានសរសេរសារអបអរសាទរ ក្រុមចម្រៀងល្បីរបស់កូរ៉េខាងត្បូង BTS ដែលបានក្លាយជាតារាអាស៊ីដំបូងគេ ឈ្នះពានរង្វាន់សិល្បករ ប្រចាំឆ្នាំនិងត្រូវបានគេចាត់ទុកថាជាពានរង្វាន់កំពូលនៅឯ American Music Awards (AMAs) ។

លោក Moon បានបង្ហោះសារនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ដោយនិយាយថា ការឈ្នះនេះអាចជួយប្រជាជនកូរ៉េបង្កើនទំនុកចិត្តរបស់ពួកគេ ចំពោះវប្បធម៌កូរ៉េ។ដោយលើកឡើងពីការកត់សម្គាល់នាពេលថ្មីៗនេះ ដោយលោក Joseph Nye សាស្ត្រាចារ្យកិត្តិយសនៅសកលវិទ្យាល័យ Harvard បានបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងត្រូវបានផ្ដល់ថាមពលទន់លើវប្បធម៌ ខណៈលោក Moon បាននិយាយថា ភាពជោគជ័យផ្នែកវប្បធម៌បែបនេះ បានលើកកម្ពស់ឋានៈរបស់ប្រទេសជាសកលឲ្យពិភពលោកកាន់តែស្គាល់ពីកូរ៉េខាងត្បូងបន្ថែមទៀត ៕





ដកស្រង់ពី៖កម្ពុជាថ្មី