បណ្តាញសង្គម

មុនធ្លាក់ខ្លួនឈឺ ចូលពេទ្យភ្លាមៗបែបនេះ បាន មុន្នីលក្ខណ៍ សម្រុកការងារមិនចេះតិច!

គិតត្រឹមម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា នេះ តារាចម្រៀងស្រី បាន មុន្នីលក្ខណ៍ បានធូរស្បើយពីជំងឺក្រពះច្រើនហើយ ប៉ុន្ដែមិនទាន់អាចងើបចេញពីគ្រែពេទ្យ នៃគ្លីនិកឯកជនមួយនៅភ្នំពេញនៅឡើយទេ។នេះបើតាមការបញ្ជាក់ពីជំនួយការផ្ទាល់របស់នាង។

មហាជន ជាពិសេសអ្នកគាំទ្រតារាចម្រៀងរូបនេះ ភ្ញាក់ផ្អើលក្រោយ បាន មុន្នីលក្ខណ៍ បង្ហោះរូបនាងកំពុងបន្ដោកសេរ៉ូម ហើយបានបង្ហោះសារខ្លីមួយតាមបណ្ដាញសង្គមថា”សុំទោសម្ចាស់កម្មវិធីដែលខាងយើងខ្ញុំត្រូវលុបភ្លាម”។

ការ្យនេះ បានធ្វើឲ្យអ្នកគាំទ្រចង់ដឹងពីសុខទុក្ខ និងមូលហេតុ នៃការធ្លាក់ខ្លួនឈឺលឿនបែបនេះ ខណៈអ្នកខ្លះ ខ្វល់ជំនួសថាតើនាងនឹងត្រូវដោះស្រាយយ៉ាងណាជាមួយម្ចាស់កម្មវិធីដែលបានកក់នាងហើយនោះ។ បើតាមជំនួយការផ្ទាល់របស់តារាចម្រៀង បាន មុន្នីលក្ខណ៍ បានប្រាប់Sabay នៅមុននេះបន្ដិចថា ក្នុងពេល២ ឬ៣សប្ដាហ៍ចុងក្រោយនេះ រវល់ច្រើនពេកលើការងារថតបទចម្រៀងខ្លួនឯងផង និងចេញច្រៀងតាមកម្មវិធីផ្សេងៗជាច្រើនបទ។

ភាពមមាញឹកនេះហើយដែលធ្វើឲ្យ នាងគេងមិនបានគ្រប់គ្រាន់ ហូបបាយមិនទៀងទាត់ រហូតធ្លាក់ខ្លួនឈឺចូលគេពេទ្យភ្លាមៗបែបនេះ។ ជំនួយការ៖”ក្នុងខែនេះ គាត់(បាន មុន្នីលក្ខណ៍) មានកម្មវិធីច្រើនទាំងនៅខេត្ដ និងភ្នំពេញយើង។

ខ្ញុំមិនចាំមិនច្បាស់ តែដឹងថាច្រើនដូចជាពិធីមង្គលការអីជាដើម...សម្រាប់ឥឡូវនេះគាត់បានធូរហើយ គាត់ចង់ចេញមកផ្ទះដែរ អត់ចេះគេងពេទ្យ តែគេ(គ្រូពេទ្យ)អត់ទាន់ឲ្យចេញ"។ កញ្ញា បាន មុន្នីលក្ខណ៍ គឺជាតារាចម្រៀងឯករាជ្យមួយរូបដែលមានទឹកដមសំនៀងផ្អែមពីរោះ ហើយនាងបានកសាងកេរ្ដិ៍ឈ្មោះឲ្យល្បីកាន់តែខ្លាំងតាមរយៈច្រៀងឡើងវិញនូវបទមរតកដើម និងផលិតបទផ្ទាល់ខ្លួន ដើម្បីដាក់នៅលើបណ្ដាញសង្គមYoutube និងFacebook មិនដែលស្ងាត់ឡើយ៕





ដកស្រង់ពី៖Sabay