បណ្តាញសង្គម

ប៉ូគឹមហេង សុតធីតា ជួបវិញ្ញាសារដ៏លំបាកចំនួនពីរនៅព្រឹកនេះ!

កញ្ញា ប៉ូគឹមហេង សុតធីតា ដែលជាបវរកញ្ញាតំណាងឲ្យកម្ពុជា ក្នុងកម្មវិធី”Miss Grand International 2021 កំពុងមានវត្ដមាននៅទីក្រុងភូកេត ប្រទេសថៃ ដើម្បីបំពេញបេសកម្មផ្នែកសិល្បៈសម្រាប់កម្ពុជា។

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នេះ កញ្ញា ប៉ូគឹមហេង សុតធីតា និងបេក្ខនារីពីបណ្ដាប្រទេសផ្សេងទៀត កំពុងបង្ហាញភាពក្លាហានរបស់ខ្លួនក្នុងការអនុវត្ដវិញ្ញាសារដែលគណកម្មការផ្ដល់ជូននៅថ្ងៃនេះចំនួនពីរ គឺជិះខ្សែរ៉ត និងជិះអង្រឹងអាកាស នៅសួនហនុមានវើល។

នៅក្នុងវីដេអូLive រយៈពេលកន្លះម៉ោង កញ្ញា ប៉ូគឹមហេង សុតធីតា និយាយថា ការដណ្ដើមយកTop5 ឬTop10 គឺមិនអាស្រ័យលើរូបសម្ផស្ស ឬម៉ូតសក់នោះទេ គឺអាស្រ័យលើសមត្ថភាពទាំងព្រមរបស់បេក្ខនារីម្នាក់ៗ។ សម្រាប់ការជិះខ្សែរ៉ត និងអង្រឹងអាកាសនេះ គឺនាងភ័យខ្លាចបំផុតព្រោះនាងមិនដែលជិះពីមុនមកនោះទេ។ ប៉ូគឹមហេង សុតធីតា៖”ពិន្ទុរបស់ខ្ញុំ គឺស្ថិតនៅក្នុងសកម្មភាពរបស់ខ្ញុំរាល់ថ្ងៃដែលខ្ញុំចូលរួមជាមួយគេ ធ្វើការងារដ៏ខ្លាំងខ្លា បញ្ចេញសកម្មភាពជាមួយគេ ហើយការរៀបចំខ្លួនរបស់ខ្ញុំគ្រាន់តែជារឿងបន្ទាប់បន្សំទេ”។

សូមរំលឹកថា កញ្ញា ប៉ូគឹមហេង សុតធិតា បានចេញពីកម្ពុជា ឆ្ពោះទៅប្រទេសថៃ ដើម្បីការប្រកួតដ៏អស្ចារ្យមួយ គឺកម្មវិធីប្រកួត”Miss Grand International 2021 កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ការចេញដំណើរទៅប្រកួតរបស់កញ្ញានេះ ត្រូវបានអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស កំពុងតាមដានសកម្មភាព និងការប្រកួតរបស់កញ្ញាស្ទើរគ្រប់វិញ្ញាសារនៅលើទឹកដីប្រទេសថៃ៕

ដកស្រង់ពី៖Sabay