បណ្តាញសង្គម

“Hellbound” ខ្សែភាពយន្តកូរ៉េពេញនិយមបំផុត បន្ទាប់ពី “Squid Game”

ខ្សែភាពយន្តភាគកូរ៉េថ្មីសន្លាងរឿង “Hellbound” កំពុងទទួលបានប្រជាប្រិយភាពខ្លាំងក្លានៅលើ Netflix និងត្រូវគេរំពឹងអាចផ្ដួល “Squid Game” ក្នុងពេលដ៏ខ្លីខាងមុខ។

 

កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ក្រុមហ៊ុន Netflix បានបញ្ចេញរឿងភាគ K-Drama ថ្មីដែលបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកមិនចាញ់ Squid Game ឡើយ ខណៈរឿងថ្មីនេះក៏ទទួលបានការពេញនិយមយ៉ាងច្រើនកុះករផងដែរ ។


 

យោងតាមការវិភាគរបស់ FlixPatrol បានឱ្យដឹងថា ខ្សែភាពយន្ត Hellbound បានក្លាយជាកុនដែលមានអ្នកទស្សនាច្រើនបំផុតរបស់ Netflix នៅក្នុងបណ្ដាប្រទេសចំនួន ២៤ ត្រឹមតែមួយថ្ងៃ បន្ទាប់ពីការចេញផ្សាយ ហើយក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ កុននេះក៏ទទួលបានការ rate ខ្ពស់ច្រើនជាង ៨០ប្រទេសទៅហើយ។

  

បើងាកទៅ Squid Game វិញ រឿងនេះបានចេញផ្សាយនៅលើ Netflix កាលពីថ្ងៃទី ១៧ ខែកញ្ញា និងទទួលបានការគាំទ្រច្រើនបំផុត រហូតក្លាយជាខ្សែភាពយន្តដែលមានអ្នកទស្សនាច្រើនជាងគេក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង។ Squid Game ទាក់ទាញអ្នកទស្សនាជាង ១១១លាននាក់ ក្រោយបញ្ចាំង ១៧ថ្ងៃ និងជាង ១៤២លាននាក់ បន្ទាប់ពីផ្សាយបាន ២៨ថ្ងៃ និងដណ្ដើមបានចំណាត់ថ្នាក់កំពូលក្នុងបណ្ដាប្រទេសចំនួន ៩៤ នៅជុំវិញពិភពលោក។

  

ដោយឡែក ខ្សែភាពយន្ត Hellbound ក៏ត្រូវអ្នកជំនាញទស្សន៍ទាយថា អាចប្រកួតប្រជែងជាមួយ Squid Game បាន ដោយសារសាច់រឿងដ៏រន្ធត់ថ្មី និងប្លែកម្យ៉ាងទៀត ដែលមិនធ្លាប់មានពីមុនមក។ រឿងនេះរៀបរាប់ពីអំពីការប្រឆាំងគ្នារវាងសេចក្ដីល្អ និងបិសាច។ នៅពេលដែល supernatural មកកាត់សេចក្តីលើមនុស្សជាតិ នរកទាំងអស់នឹងរលត់សូន្យសុង៕

ដកស្រង់ពី៖កម្ពុជាថ្មី