បណ្តាញសង្គម

តម្រុយ ​៥ បង្ហាញ​ថាចង្កឹះ​លេខ​រថយន្ត​អូតូ​របស់អ្នកមាន​បញ្ហា

ចង្កឹះលេខអូតូ គឺពិបាកក្នុងការជួសជុល ហើយវាដំណើរការដោយប្រព័ន្ធកុំព្យូទ័រ ចំណែកពេលខ្លះការជួសជុលចង្កឹះលេខអូតូ អាចមានតម្លៃខ្ពស់ជាងម៉ាស៊ីនក៏មាន។ដើម្បីកុំឱ្យចង្កឹះលេខរថយន្តអូតូជួបបញ្ហានេះ អ្នកបើកបរគួរស្វែងយល់ពីរោគសញ្ញាទាំង៥នេះ៖

 

១.មានសញ្ញា បុក ញ័រ ឬរហិល នៅពេលប្ដូរលេខ ចង្កឹះលេខអូតូជាធម្មតាដំណើររលូន ពេលប្ដូរពីមួយលេខទៅមួយលេខ ប៉ុន្តែពេលមានបញ្ហា វានឹងកើតមានកំហុសដូចជា បុក ញ័រ ឬរអិល។បើរថយន្តរបស់អ្នកមានបញ្ហាទាំងនេះ អ្នកគួរតែឱ្យជាងជំនាញពិនិត្យ ជៀសវាងការខូចខាតកាន់តែធ្ងន់។

២.ដាក់លេខយូរចូល បើសិនអ្នកទាញចង្កឹះលេខពីអក្សរ P ទៅ D ហើយរថយន្តអត់ទៅមុខ នោះបញ្ជាក់ថា វាមានបញ្ហា។

៣.លោតភ្លើងសញ្ញាចង្កឹះលេខ ការលោតភ្លើងសញ្ញាចង្កឹះលេខ មិនមានន័យថា ចង្កឹះលេខអូតូរថយន្តរបស់អ្នកមានបញ្ហាឡើយ ប៉ុន្តែបើមានករណីនេះកើតឡើង អ្នកគួរតែឱ្យជាងពិនិត្យ ថាតើមានបញ្ហាឬយ៉ាងណា? លោតភ្លើងសញ្ញាចង្កឹះលេខមានន័យថា កុំព្យូទ័រកំពុងបង្កកំហុស (Computer is generating an error code)។ ជាទូទៅពេលចេញលេខ Code “P0700” បង្ហាញថា ចង្កឹះលេខមានមានបញ្ហា។

៤.ប្រេងចង្កឹះលេខស្រក ឬលេច តើអ្នកធ្លាប់ឃើញប្រេងពណ៌ក្រហមថ្លា ឬក្រហមខ្មៅនៅលើឥដ្ឋឬដី ចេញពីរថយន្តដែរឬទេ? បើមានបង្ហាញថា រថយន្តរបស់អ្នកលេចប្រេងចង្កឹះលេខ។ បើសិនប្រេងចង្កឹះលេខស្រក ឬលេច វានឹងធ្វើឱ្យផ្នែកខាងក្នុងមួយចំនួនចង្កឹះលេខកកិត ជាហេតុធ្វើឱ្យវាដំណើរការរអាក់រអួល និងអាចឈានដល់ការខូចខាតធ្ងន់ធ្ងរ បើមិនមានការត្រួតពិនិត្យត្រឹមត្រូវ។

៥.មានក្លិនឈ្ងៀម ក្លិនឈ្ងៀមចេញពីចង្កឹះលេខ ក៏ជាបញ្ហាចម្បងមួយផងដែរ ដែលបញ្ជាក់ថា ចង្កឹះលេខមានបញ្ហា ដោយសារប្រេងរបស់វាកើនកម្ដៅខ្លាំង។ វានឹងធ្វើឱ្យកកិតគ្រប់ផ្នែកទាំងអស់ ហើយបង្កក្លាយជាកម្ទេចកំទី។ បញ្ហាទាំងនេះ បូកបញ្ចូលគ្នា នឹងធ្វើឱ្យចង្កឹះលេខឆាប់ខូច៕

ដកស្រង់ពី៖sabay