បណ្តាញសង្គម

ពេជ្រ សោភា ប្រតិកម្ម​លើ​បុគ្គល​មួយ​ចំនួន​មិន​ឲ្យ​តម្លៃ​លើ​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ

តារាចម្រៀងលំដាប់ប្រទេសអ្នកនាង ពេជ្រ សោភា បានសម្តែងអារម្មណ៍ហួសចិត្តខ្លាំងបន្ទាប់ពីឃើញបុគ្គលមួយចំនួនមិនឲ្យតម្លៃលើវិស័យសិល្បៈបុរាណខ្មែរ។ លើសពីនេះគឺចាំតែរិះគន់ជាន់ពន្លិចរាល់សកម្មភាពដែលគេចូលរួមលើកស្ទួយទម្រង់សិល្បៈបុរាណ។

តួយ៉ាងថ្មីៗនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខ្លះបានធ្វើការរិះគន់លើតារាចម្រៀងសំនៀងស្រទន់អ្នកនាង ពេជ្រ សោភា បន្ទាប់ពីនាងបានបំផុសមហាជនជុំវិញការគាំទ្រនៃទម្រង់ល្ខោន ខោលជាមួយនាដការីអាជីព។ តារាចម្រៀង ពេជ្រ សោភា បានលើកឡើងថា ”បុគ្គលទាំងនោះហៅបានថាសត្វបរោខោទុំមែកពោធិ៍ ស៊ីផ្លែជ្រៃ។

ខ្ញុំដឹងតារាខ្មែរជាតារាដែលប្អូនស្អប់អូនចង់ឱ្យបងបញ្ឈប់ព្រោះស្អប់រឿងខ្មែរតែបងចង់ប្រាប់ប្អូនថា ល្ខោនខោលក្នុងរឿងរាមកេរ្តិ៍កើតឡើងមុនសម័យអង្គរមានជីវិតរស់វែងជាងជីវិតប្អូនទៀត”។ សូមបញ្ជាក់ថា តារាចម្រៀង ពេជ្រ សោភា បានធ្វើឲ្យមហាជនពោលសរសើរគ្រប់គ្នាបន្ទាប់ពីនាងបានសម្តែងទម្រង់នៃការសម្ដែងល្ខោនខោលនៅក្នុងកម្មវិធីប្រឡងបវរកញ្ញាកាលពីថ្មីៗកន្លងទៅនេះ។

ម្យ៉ាងទៀតតាមរយៈសកម្មភាពនេះ ក៏កាន់តែទទួលបាន ការគាំទ្រខ្លាំងពីទស្សនិកជនផងដែរ៕

ដកស្រង់ពី៖កម្ពុជាថ្មី