បណ្តាញសង្គម

ក្រៅពី Lisa សមាជិក Blackpink ផ្សេងទៀត ឆ្លងកូវីដដែរទេ?

តារាចម្រៀងស្រី Lalisa Manoban ឬគេស្គាល់ថា Lisa ក្នុងក្រុម Blackpink បានធ្វើតេស្តវិជ្ជមាន ជំងឺកូវីដ-១៩កាលពីថ្ងៃពុធ។

 

ទោះបីជាយ៉ាងណាក៏ដោយ ផលិតកម្ម YG Entertainment បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិក៣នាក់ផ្សេងទៀតនៃក្រុម Blackpink មិនត្រូវបានចាត់ទុកថាមានទំនាក់ទំនងជិតស្និទ្ធជាមួយ Lisa នោះទេ ហើយមិនដឹងឆ្លងកូវីដដែរឬក៏អត់ ប៉ុន្តែកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តម៉ាស៊ីនធំ PCR។

តារាចម្រៀង និងរ៉េប ដើមកំណើតថៃ រូបនេះ បានស្ថិតក្នុងចំណោមតារាចម្រៀង K-pop ដែលទទួលបានការគាំទ្រយ៉ាងច្រើនច្រើនកុះករ។ នាងគឺជាផ្នែកមួយនៃក្រុមនារីដែលទទួលបានជោគជ័យបំផុតរបស់ K-pop។

វីដេអូចំនួន៥របស់ Blackpink ត្រូវបានគេចូលមើលច្រើនជាង១ពាន់លានដងនៅលើ YouTube រួមទាំងការចូលមើល ១.៧ពាន់លានដងសម្រាប់បទចម្រៀង “DDU-DU DDU-DU” ផងដែរ។ អាល់ប៊ុមទោលដំបូងរបស់ Lisa គឺ Lalisa ត្រូវបានបញ្ចេញកាលពីថ្ងៃទី១០ខែកញ្ញា។ បទចម្រៀងដំបូងរបស់នាងចំណងជើង “LALISA” បានបង្កើតកំណត់ត្រា YouTube សម្រាប់វីដេអូតន្ត្រីសិល្បករទោលដែលមានអ្នកចូលមើលច្រើនបំផុត ក្នុងរយៈពេល២៤ម៉ោង ដោយមានអ្នកទស្សនា ៧៣.៦លានដង យកឈ្នះបទចម្រៀង “ME! ” របស់ Taylor Swift ក្នុងឆ្នាំ២០១៩៕

ដកស្រង់ពី៖កម្ពុជាថ្មី