បណ្តាញសង្គម

បុរសម្នាក់ហ៊ានប្រថុយជីវិត​ ចាក់​ប្រេង និង​ អាកុលចូលក្នុងសាច់ដុំ ដើម្បីបានសាច់ដុំធំ

ប្រេស៊ីល៖ បុរសម្នាក់មានវ័យ ២៥ឆ្នាំ នៅប្រេស៊ីល បានប្រថុយគ្រោះថ្នាក់ ចាក់ប្រេង និងសារជាតិអាល់កុល ចូលទៅក្នុងដៃ រហូតឡើងសាច់ដុំ យ៉ាងធំមិនគួរអោយជឿ ដូចតួអង្គមនុស្សសាច់ដុំ ក្នុងរឿង “The Hulk”។

លោក Romario Dos Santos Alves បានប្រើស្រាលាយ (cocktail) ចាក់បញ្ចូលទៅក្នុង ដៃរបស់គាត់រហូត ឡើងដល់ទំហំ ២៥អ៊ីញ ហើយបច្ចុប្បន្នគាត់កំពុងអតីតអ្នកហាត់កីឡាកាយវប្បកម្ម រូបនេះ បាននិយាយថា ចាក់ពេលលោកចាក់ បញ្ចូលសារជាតិប្រេង និងអាល់កុលទៅក្នុងដៃ ធ្វើឲ្យលោកមានស្មារតីវង្វេង ហើយលោកបានព្យាយាម ធ្វើអត្តឃាតខ្លួនឯងទៀតផង ពេលប្រពន្ធលោក មានផ្ទៃពោះបាន ៦ខែ សាច់ដុំដ៏ធំរបស់លោក បានធ្វើអោយ ក្មេងនៅឯស្រុកកំណើត តំបន់ Caldas Novas ប្រទេសប្រេស៊ីល ភ័យខ្លាចគាត់ ហើយពួកគេហៅ លោកជាសត្វចម្លែក ឬ moster ។

លោក Romario បាននិយាយផងដែរថា “ខ្ញុំចង់ឲ្យអ្នកផ្សេងទៀតពីគ្រោះថ្នាក់របស់ខ្ញុំ ខ្ញុំអាចស្លាប់ព្រោះតែចង់បានសាច់ដុំធំនេះ ដូច្នេះកុំផ្ដល់តម្លៃលើវា”។ អ្នកដែលមិនទាន់រងគ្រោះដូចជាខ្ញុំ មិនគួរធ្វើបែបនេះឡើយ៕

ដកស្រង់ពី៖ khmer-note